ទាហានមួកខៀវកម្ពុជា ៤រូប ទៅសិក្សាវគ្គ ការគ្រប់គ្រងគម្រោងវិស្វកម្ម នៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ កងកម្លាំងមួកខៀវ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពចំនួន៤រូប ទៅចូលរួមវគ្គសិក្សាលើជំនាញ “ការគ្រប់គ្រងគម្រោងវិស្វកម្ម (Engineering Project Management)” របស់អង្គការសហប្រជាជាតិ សហការជាមួយរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលប្រេសស៊ីល (UN TPP) ដែលមានរយៈពេល៣សប្តាហ៍ ត្រូវបានបើកវគ្គសិក្សានៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពឥណ្ឌូនេស៊ី នាទីក្រុងSentul ប្រទេសឥណ្ឌូនេស៊ី។
វគ្គសិក្សានេះ គឺមានគ្រូបង្គោលជនជាតិប្រេស៊ីលចំនួន៥រូប ចំពោះសិក្ខាកាមមានចំនួន២០រូប ក្នុងនោះមានសិក្ខាកាមនារី៤រូប មកពីឥណ្ឌូនេស៊ី៩រូប, ហ្វីជី១រូប, ណេប៉ាល់៤រូប, ម៉ុងហ្គូលី២រូប និងកម្ពុជា៤រូប។ វគ្គសិក្សាផ្តោតសំខាន់ទៅលើទ្រឹស្តី និងការអនុវត្តផ្ទាល់លើការងារគ្រប់គ្រងគម្រោង៕
