**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក

កងពលតូចលេខ៧០​ ប្រារព្ធពិធីធ្វេីបាឋកថា​ និងផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា»

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក​ ហែម​ ថា​ មេបញ្ជាការរងកងពលតូចលេខ៧០​ តំណាងលោកឧត្តមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ មេបញ្ជាការស្តីទី​ កងទ័ពជេីងគោក​ មេបញ្ជាការកងពលតូចលេខ៧០ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣​ បានអញ្ជើញជាអធិបតីភាព​ ក្នុងពិធីធ្វេីបាឋកថា និងផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា» ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក អៀង ពិសី អ្នកនិពន្ធសៀវភៅ និងលោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមផ្សព្វផ្សាយសៀវភៅ ​ដែលប្រារព្ធឡេីងនៅទីបញ្ជាការកងពលតូចលេខ៧០។

ជាមួយគ្នានេះ លោក អៀង ពិសី ក៏បានបកស្រាយសង្ខេបអត្ថន័យសៀវភៅ «ហ៊ុន សែន កម្ពុជា» ដែលជាសៀវភៅ ប្រវត្តិសាស្ត្រនយោបាយស្តីពី «នយោបាយបង្រួបបង្រួមផ្សះផ្សាអភិវឌ្ឍជាតិ ពីគំនរបែកបាក់ដោយសារសង្គ្រាម»។

គោលបំណងនៃការដាក់ចំណងជើងសៀវភៅនេះថា «ហ៊ុន សែន កម្ពុជា» គឺមានហេតុផល៨យ៉ាង៖

១៖ នៅក្នុងចំណោមឥស្សរជនតស៊ូធំៗដែលបានរួមគ្នាវារំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺមានតែសម្តេចតេជោ ហ៊ុន សែន ម្នាក់ប៉ុណ្ណោះ មានអាយុតិចជាងគេ និងមានភាពក្លាហានចេញមុខតស៊ូប្រឆាំងនឹងរបប គ្រប់គ្រងផ្តាច់ការអមនុស្សធម៌ កាប់សម្លាប់ជាតិសាសន៍ខ្មែរឯង។

២៖ ខណៈដែលកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងក្រោយដែលកម្ពុជា បានរៀបចំរចនាសម្ព័ន្ធ ដឹកនាំប្រទេសរួចរាល់ សម្ដេចតេជោក៏ត្រូវបានជ្រើសតាំងធ្វើជារដ្ឋមន្ត្រីការបរទេស ដែលមានភារកិច្ចយ៉ាងសំខាន់បំផុតនៅ ក្នុងទំនាក់ទំនងលើពិភពលោកដែលមានវ័យក្មេងជាងគេបំផុត។

ទី៣៖ ដំណើរការចរចានអនុសញ្ញាសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩៣ សម្តេចតេជោ គឺជាដៃគូដ៏សំខាន់តំណាងឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ ចរចាជាមួយនឹងសម្តេចព្រះនរោត្តម សីហនុ នៅបណ្តាប្រទេសអាស៊ី និងអឺរ៉ុប។

ទី៤៖ សម្តេចតេជោ ជាអ្នកនយោបាយដ៏សំខាន់នៃការរៀបចំ និងបង្កើតឱ្យមានការបោះឆ្នោតជាសកលនៅកម្ពុជា សាជាថ្មីដោយអង្គការសហប្រជាជាតិនាឆ្នាំ១៩៩៣កន្លងទៅ។

ទី៥៖ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបម្រើជាតិ និងប្រជាជនតាំងពីឆ្នាំ១៩៨៥ ប្រកបដោយគតិបណ្ឌិតដឹកនាំ។

ទី៦៖ នៅមុនការបោះឆ្នោតឆ្នាំ១៩៩៣ សម្តេចតេជោ បានផ្លាស់ប្ដូរទីផ្សារផែនការមកទីផ្សារសេរីដែលនាំឱ្យមានការ ប្រកួតប្រជែងផលិតផលនាំចេញនាំចូលទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក។

ទី៧៖ ឆ្នាំ១៩៩៦ សម្តេចតេជោ បានបង្កើតឱ្យមានគោលនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យនៅដំណាក់កាល ទី១និងបន្តបន្ទាប់ទៀតរហូតរំលត់សង្គ្រាមរ៉ាំរ៉ៃផ្ទៃក្នុងនាំមកនូវសុខសន្តិភាពទូទាំងប្រទេសដែលត្រូវបានកំណត់យកនៅថ្ងៃ
ទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ទី៨៖ ចាប់ពីឆ្នាំ២០០០មក ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្ដេចតេជោ បាននាំសេដ្ឋកិច្ចជាតិ មានកំណើនយ៉ាងឆាប់រហ័សក្នុងអត្រា៧% ក្នុង១ឆ្នាំជាកត្តានាំឱ្យជីវភាពប្រជាជនបានល្អប្រសើរគួរជាទីមោទនភាព។

សៀវភៅនេះត្រូវបានបែងចែកជា៤ផ្នែកធំៗគឺផ្នែកទី១៖ ពាក្យរាយ (ទំព័រទី១-៥៦៩) សរសេរពីបរិការណ៍នយោបាយកម្ពុជា,ផ្នែកទី២៖ ពាក្យកាព្យ (ទំព័រ៥៧០-៦១២) និពន្ធជាបែបបទអក្សរសិល្ប៍, ផ្នែកទី៣៖ អនុសាសន៍ប្រកបដោយគតិបណ្ឌិតនៃ សម្ដេចតេជោ ហ៊ុន សែន (ទំព័រ៦១៣-៨៦៨), ផ្នែកទី៤៖ ឧបសម្ពន្ធ រូបភាព (ទំព័រ៨៦៩-១០៥៧)៕

អត្ថបទដែលជាប់ទាក់ទង