តូចចិត្តខ្លួនមានជម្ងឺសរសៃប្រសាទ បុរសម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចងក

បាត់ដំបង៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង០០នាទី ននៅចំណុចក្រុមទី៧ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានករណីមនុស្សធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) កើតឡើងមួយលើក សាកសពជនរងគ្រោះឈ្មោះ អែង ឈី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានយកខ្សែភ្លើងប្រវែង១ម៉ែត្រកន្លះ យកមកចងកសម្លាប់ខ្លួនឯងនិងធ្នឹមលើផ្ទះរបស់ឪពុកខ្លួនឈ្មោះ អ៉ិត អែង ស្ថិតនៅចំណុចកើតហេតុខាងលើ។
តាមការបំភ្លឺពីសាច់ញាតិបានអោយដឹងថា ជនរងគ្រោះមានមានជម្ងឺសរសៃប្រសាទ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកមោងឬស្សី សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ អែង ឈី ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
