**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម សាយ សំអាល់៖ ខឿនសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ គឺសមុទ្រ, ដូច្នេះសូមនាំគ្នាពង្រឹងខាងផ្នែកសេវាកម្ម អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ភ្នំពេញ៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថាខឿនសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ គឺសមុទ្រ ដូច្នេះសូមនាំគ្នាពង្រឹងខាងផ្នែកសេវាកម្ម អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឲ្យមកកំសាន្តខេត្តព្រះសីហនុបានកាន់តែច្រើន សាកសមជាខេត្តប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ។

ការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការបក្សឃុំចំនួន៧ គឺឃុំទឹកល្អក់ ឃុំទឹកថ្លា ឃុំសាមគ្គី ឃុំវាលរេញ ឃុំតានៃ ឃុំសំរុង និងឃុំជើងគោ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តមប្រធានក្រុមការងារ មានប្រសាសន៍បន្ថែមថា សមុទ្រកម្ពុជាយើងគឺបានផ្តល់ផលប្រយោជន៍ជាច្រើនពីធនធានធម្មជាតិនៅក្នុងសមុទ្រដែលក្នុងនោះក៏បានផ្តល់ផលឱ្យវិស័យកសិកម្ម ទេសចរណ៍ ឧស្សាហ៍កម្ម សេដ្ឋកិច្ច ជាដើម ហើយជាមួយគ្នាក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនានា រោងចក្រសហគ្រាស កំពង់ផែ កាសុីណូជាដើម សុទ្ធសឹងតែបង្កើតការងារឲ្យប្រជាពលរដ្ឋ និងជាសរសៃឈាមសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តម សាយ សំអាល់ បន្ថែមទៀតថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញលេញ គ្រប់វិស័យក៏បាននឹងកំពុងអភិវឌ្ឍឥតឈប់ឈរជារៀងរាល់ថ្ងៃ។ ដូច្នេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់បំផុតចំពោះការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពឱ្យបានកាន់តែច្រើន ដើម្បីបំពេញតម្រូវការចាំបាច់លើគ្រប់ផ្នែកក្នុងដំណើរឆ្ពោះទៅមុខរបស់កម្ពុជា។

ឯកឧត្តម សាយ សំអាល់ ក៏បានសង្កត់ធ្ងន់ផងដែរសូមឱ្យសមាជិក-សមាជិកា ចាំទុកថា អ្នកដែលបំផុសឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត គឺជានិមិត្តរូបនៃការបំផ្លាញលទ្ឋិប្រជាធិបតេយ្យ បំបែកបំបាក់សង្គមជាតិ ប្រឆាំងរាជានិយមនៅកម្ពុជា និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ដែលតម្លៃនៃសុខសន្តិភាពពិតជាមានសារៈសំខាន់ណាស់ចំពោះសង្គមជាតិទាំងមូល ហើយគ្រប់បណ្តាប្រទេសមិនអាចខ្វះបានឡើយ។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ សូមឱ្យអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

គួររំលឹកផងដែរថា នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩ ៨០៧ នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន ៣០៦ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២ រួមមាន ៖ គណបក្សខ្មែរតែមួយ , គណបក្សសញ្ជាតិកម្ពុជា , គណបក្សកម្លាំងប្រជាធិបតេយ្យ , គណបក្សខ្មែររួបរួមជាតិ,គណបក្សស្រ្តីដើម្បីស្រ្តី , គណបក្សខ្មែរឈប់ក្រ , គណបក្សហ្វ៊ុនស៊ិនប៉ិច , គណបក្សធម្មាធិបតេយ្យ , គណបក្សឯកភាពជាតិខ្មែរ , គណបក្សយុវជនកម្ពុជា , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង