ព្រះមហាក្សត្រ មានព្រះរាជបន្ទូលអំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាចូលរួមការពារព្រៃឈើ សត្វព្រៃ និងនាំគ្នាដាំដើមឈើ ជាអត្តសញ្ញាណជាតិ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលអំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាចូលរួមការពារព្រៃឈើ សត្វព្រៃ និងនាំគ្នាដាំដើមឈើ ជាអត្តសញ្ញាណជាតិ ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិ។
ព្រះអង្គ ទ្រង់មានព្រះរាជបន្ទូលយ៉ាងដូច្នេះ ក្នុងឱកាសដែល ព្រះអង្គ ទ្រង់សព្វព្រះរាជហឬទ័យស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាវេលាព្រឹកថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៣ ៕
នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធី «រុក្ខទិវា ៩កក្កដា» នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះអង្គ ទ្រង់មានព្រះរាជបន្ទូលបន្តទៀតថា ប្រជាពលរដ្ឋកម្ពុជា បានយល់ច្បាស់ណាស់ពីសារៈប្រយោជន៍ព្រៃឈើ គឺជាទ្រព្យសម្បត្តិរបស់ជាតិ ដែលមានតម្លៃដ៏មហាសាល សម្រាប់ជីវិតមនុស្ស និងសត្វនៅលើភពផែនដី។ ការបាត់បង់ព្រៃឈើ គ្រប់ប្រភេទអាចបណ្តាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះនិងគ្រោះរាំងស្ងួត ដែលធ្វើឱ្យជាទីតម្កល់ទឹក សម្រាប់តម្រូវការបស់មនុស្ស និង សត្វត្រូវរីងស្ងួត និងឈានទៅរកការបាត់បង់ព្រៃ សត្វព្រៃគ្រប់ប្រភេទ និងឈានដល់បង្ករ ឱ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណភាពដីផងដែរ ៕
