**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

អគ្គនាយកដ្ឋានគយ កំពុងអនុវត្តយ៉ាងសកម្មនូវបទបញ្ជារបស់រាជរដ្ឋាភិបាលស្ដីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២២ របស់រាជរដ្ឋាភិបាលស្ដីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ។

កិច្ចការនេះមានសារសំខាន់សំដៅបង្កើនបរិយាកាសឱ្យមានការប្រកួតប្រជែងដោយស្មើភាពក្នុងអាជីវកម្ម ការកៀរគរចំណូលចូលថវិកាជាតិ និងការពារសង្គម (បង្ក្រាបការរត់ពន្ធគ្រឿងញៀននិងទំនិញខូចគុណភាព…) ជាដើម។

ជាក់ស្ដែង កាលពីដើមសប្ដាហ៍ទី១នៃខែកក្កដា អង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយ សហការជាមួយក្រុមអន្តរាគមន៍ពិសេសបានចុះប្រតិបត្តិការបង្ក្រាបទំនិញរត់គេចពន្ធនៅតាមគោលដៅមួយចំនួន ដោយបង្ក្រាបបានរថយន្តដឹកទំនិញគេចពន្ធចំនួន ១១ គ្រឿង ដែលមានទម្ងន់សរុប 69,520.00 គីឡូក្រាម និងមានប្រាក់ពន្ធ និងអាករប៉ាន់ស្មាន រួមទាំងពិន័យបទល្មើសនឹងច្បាប់ស្ដីពីគយមានប្រមាណជាង 400 លានរៀល ។

នាយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិសាស្ត្រស្រុកទ្រាំង ខេត្តតាកែវ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ មានឧបទ្ទវហេតុប្រឈមមួយ ដោយមានជនប្រដាប់អាវុធមួយក្រុមប្រើប្រាស់រថយន្ដចំនួន ៣ គ្រឿង មករារាំង និងបានផ្ទុះអាវុធចំនួន ៥ គ្រាប់ សំដៅលើសមត្ថកិច្ចគយដើម្បីរំដោះរថយន្ដ ១គ្រឿងដឹកទំនិញគេចពន្ធ (អាចជាសាច់បង្កក) ពីសមត្ថកិច្ចគយ។ ដោយពេលយប់ងងឹត និងដើម្បីសុវត្ថិភាព សមត្ថកិច្ចគយបានផ្អាកការប្រដេញរថយន្តនោះ ហើយជនប្រដាប់អាវុធទាំងនោះបានរំដោះ និងនាំយករថយន្តដឹកទំនិញគេចពន្ធនោះទៅបាត់។

ដោយការរារាំងសមត្ថកិច្ចគយ និងជាពិសេសការផ្ទុះអាវុធមកលើសមត្ថកិច្ចគយកំពុងអនុវត្តច្បាប់ ជាបទល្មើសធ្ងន់ធ្ងរ មន្ត្រីគយបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចខេត្តតាកែវ ហើយដោយមានការគាំទ្រ និងយកចិត្តទុកដាក់ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជនបង្កហេតុផ្ទុះអាវុធមកលើសមត្ថកិច្ចគយ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និងតុលាការខេត្តតាកែវចាប់ឃុំខ្លួន និងកំពុងចាត់ការបន្ដតាមនីតិវិធីច្បាប់ជាធរមាន។

គួររំលឹកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងបានណែនាំជារឿយៗ ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យគាំទ្រដល់សមត្ថកិច្ចគយ និងពន្ធដារក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីកៀរគរចំណូលថវិកាជាតិ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អំពាវនាវដល់អាជីវករ និងពាណិជ្ជករ សូមចូលរួមបំពេញកាតព្វកិច្ចពន្ធនិងអាករតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងបន្តអនុវត្តវិធានការទប់ស្កាត់ និង បង្ក្រាបអំពើរត់គេច និងបន្លំពន្ធ ដូចភ្លៀងរលឹមស្របតាមខ្លឹមសារយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល បទបញ្ជាលេខ ០១ បប និងឯកសារពាក់ព័ន្ធដទៃទៀត៕

អត្ថបទដែលជាប់ទាក់ទង