**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា

បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បើកវគ្គហ្វឹកហ្វឺន​បំប៉ន​យុទ្ធ​វិធី​ និង​អប់រំ​ចិត្ត​សាស្ត្រ​ ជូន​ដល់​កងកម្លាំង​ប្រចាំ​ឆ្នាំ​២០២៣​

ភ្នំពេញ៖ នា​ថ្ងៃ​ទី​៦​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ នៅ​ទីបញ្ជាការ​កងវរសេនាតូចលេខ​១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បាន​ដំណើរ​ការ​បើកវគ្គហ្វឹកហ្វឺន​បំប៉ន​យុទ្ធ​វិធី​ និង​អប់រំ​ចិត្ត​សាស្ត្រ ជូន​ដល់​កងកម្លាំង​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ប្រចាំ​ឆ្នាំ​២០២៣​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ស្ថិត​ក្រោម​អធិបតីភាព​ឧត្តម​សេនីយ៍​ទោ​ សុក​ រីនណា​ មេបញ្ជាការ​រង​ នាយ​សេនា​ធិការ​ តំណាង​ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក ពៅ​ ហេង​ មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការ​យោធភូមិភាគ​ទី​៤​ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ឡើង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ និង​បាន​រាយការណ៍​អំពី​ស្ថានភាព​រួម​នៃការ​បើកវគ្គហ្វឹកហ្វឺន​បំប៉ន​យុទ្ធ​វិធី​ និង​អប់រំ​ចិត្ត​សាស្ត្រ​ប្រចាំ​ឆ្នាំ​២០២៣​ តាម​កម្មវិធី​ និង​ផែនការ​ហ្វឹកហ្វឺន ដែល​ថ្នាក់​លើ​បាន​កំណត់​ ហើយ​ការហ្វឹក​ហ្វឺន​រៀនសូត្រ​នៅ​ពេល​នេះ​មាន​រយៈពេល​៩១​ថ្ងៃ​ ដោយ​មាន​សិក្ខាកាម​ត្រូវ​ចូលរួម​ហ្វឹកហាត់​ចំនួន​ ១០០​នាក់​ និង​គ្រូ​យោធា​ចារ្យ​ ព្រមទាំង​អ្នក​បម្រើការ​ចំនួន​១៥​នាក់​ និង​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ម្ចាស់​ការ​មាន​សិក្ខាកាម​ត្រូវ​ចូលរួម​ហ្វឹកហាត់​ចំនួន​៥០​នាក់​ គ្រូ​យោធា​ចារ្យ​ចំនួន​៥​នាក់​ សរុប​ចំនួន​យោធិន​ត្រូវ​ហ្វឹកហ្វឺន​រៀនសូត្រ​ក្នុង​កម្មវីធី​បើកវគ្គហ្វឹកហ្វឺន​នៅពេលនេះ​មាន​ចំនួន​១៥០​នាក់​ គ្រូ​យោធា​ចារ្យ​ និង​អ្នក​បម្រើការ​ចំនួន​២០​នាក់​ ។

ឧត្ដមសេនីយ៍​ទោ​ សុក​ រីនណា​ មេបញ្ជាការ​រង​ នាយ​សេនា​ធិការ យោធភូមិភាគ​ទី​៤​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​មេបញ្ជាការ​ មេបញ្ជាការ​រង​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ភារកិច្ច ដែល​ថ្នាក់​លើ​បាន​ប្រគល់​ជូន​ទទួលបាន​ជោគជ័យ​គួរ​ជា​ទី​មោទនៈ​នាពេល​កន្លង​មក​ និង​បាន​ផ្តាំ​ផ្ញើ​ដល់​យោធា​ចារ្យ​ និង​សិក្ខាកាម ដែល​បាន​ចូលរួម​ហ្វឹកហ្វឺន​រៀនសូត្រ​នៅពេលនេះ​ ត្រូវ​យកចិត្តទុកដាក់​បង្រៀន​ រៀន​សូត្រ​តាម​កម្មវិធី​ និង​ខ្លឹមសារ​មេរៀន​ដែល​បាន​គ្រោង​ទុក​ ។ ជាមួយ​នោះ​ត្រូវ​គោរព​វិន័យ​សាលា​ក្នុង​ពេល​រៀន​សូត្រ​ ព្រមទាំង​មាន​ការ​សាមគ្គី​ភាព​ល្អ​ រវាង​គ្នា​នឹង​គ្នា​ រវាង​សិក្ខាកាម​ និង​យោធា​ចារ្យ​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ។

លោកអនុសេនីយ៍ឯក ប៉ាង សុភា តំណាង​ឲ្យ​សិក្ខាកាម​ទាំង​អស់​ បាន​ឡើង​ប្តេជ្ញា​ចិត្ត​ គោរព​អនុវត្ត​ន៍​តាម​បទបញ្ជា​ និង​ការ​ណែនាំ​របស់​ឯកឧត្តម​មេបញ្ជាការ​រង នាយ​សេនា​ធិការ យោធភូមិភាគ​ទី​៤​ ដែល​បាន​ប្រគល់​ និង​ប្តេជ្ញា​ចិត្ត​គោរព​អនុវត្ត​ន៍​តាម​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​សាលា​ ព្រមទាំង​ខិតខំ​រៀនសូត្រ​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង​តាម​មេរៀន ដែល​គ្រូ​យោធា​ចារ្យ​បាន​បង្ហាត់​បង្រៀន​ ដើម្បី​បម្រើ​ជាតិ​ ប្រជាជន​ និង​អង្គភាព​ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ពេល​បញ្ចប់​វគ្គ​ និង​ត្រៀម​ខ្លួន​ជានិច្ច​អនុវត្តន៍​តាម​បទបញ្ជា​ ជាកងកម្លាំងអន្តរាគមន៏​ ក្នុង​កិច្ច​សហប្រតិបត្តិការ​ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ ក្នុង​ភូមិ​សាស្ត្រ​ខេត្តកំពង់​ធំ​ ដើម្បី​​ដោះស្រាយ​សភាពការណ៍​ផ្សេងៗ ដែល​កើតមានឡើងជាយថាហេតុ​ ៕

អត្ថបទដែលជាប់ទាក់ទង