**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ប្រធានាធិបតី​ប្រទេស​ម៉ាឡាវី​បញ្ជាក់​ថា ប្រទេស​ចិន​ផ្តល់​ជា​គំរូ​សម្រាប់​អាហ្វ្រិក​ដើម្បី​រៀន​សូត្រ​និង​ធ្វើ​តាម

CHANGSHA៖ សមិទ្ធិផលរបស់ប្រទេសចិនក្នុងការបន្តការអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ និងកំណើនសេដ្ឋកិច្ច គឺជាគំរូសម្រាប់ទ្វីបអាហ្រ្វិកដើម្បីរៀន និងធ្វើតាម ប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera បានឲ្យដឹងនៅទីនេះក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយស៊ីនហួ។

លោក​បាន​បន្ត​ថា​ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​បាន​និង​កំពុង​រៀន​មេរៀន​ដ៏​មាន​តម្លៃ​ពី​ប្រទេស​ចិន​។ លោក Lazarus Chakwera ដែលបានចូលរួមក្នុងពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាហ្រ្វិកលើកទី៣ ដែលធ្វើឡើងនៅទីក្រុង Changsha រដ្ឋធានីនៃខេត្ត Hunan ភាគកណ្តាលប្រទេសចិនបានឲ្យដឹងថា ឥឡូវនេះវាដល់ពេលហើយដើម្បីដាក់អ្វីដែលបានរៀនចូលទៅក្នុងការអនុវត្ត ហើយចាប់ផ្តើមធ្វើវា នៅក្នុងប្រទេសរបស់យើង។

លោកប្រធានាធិបតីម៉ាឡាវី បានប្រាប់ Xinhua ក្នុងអំឡុងពេលសម្ភាសន៍កាលពីថ្ងៃសុក្រថា ពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់ពួកយើងដើម្បីអាចទាក់ទងជាមួយប្រជាជនចិន មិនត្រឹមតែពីមនុស្សម្នាក់ទៅមនុស្សប៉ុណ្ណោះទេ ប៉ុន្តែឧស្សាហកម្មចំពោះឧស្សាហកម្ម ពីប្រទេសមួយទៅប្រទេសមួយ។

លោកបានមានប្រសាសន៍ថា យើងនឹងប្រើប្រាស់ពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ ដើម្បីធ្វើឱ្យប្រាកដថា យើងធ្វើពាណិជ្ជកម្មកាន់តែច្រើនជាមួយសមភាគីរបស់យើងនៅទីនេះ។ យើង​អញ្ជើញ​ឧស្សាហកម្ម​ចិន​ឱ្យ​បង្កើត​ខ្លួន​គេ និង​វិនិយោគ​នៅ​ប្រទេស​ម៉ាឡាវី។

ដោយចូលរួមជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនៅឆ្នាំ២០២២ ប្រទេសម៉ាឡាវីបានទទួលអត្ថប្រយោជន៍រួចហើយពីភាពជាដៃគូជាមួយប្រទេសចិនក្នុងវិស័យដូចជា កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។

លោក Lazarus Chakwera បានឲ្យដឹងថា យើងពិតជាមានតម្លៃចំពោះការវិនិយោគរបស់ចិន ពីព្រោះវាជួយយើងឱ្យក្លាយជាអ្នកពឹងផ្អែកលើខ្លួនឯង ធានាសន្តិសុខស្បៀងរបស់យើងនៅកម្រិតគ្រួសារ ក៏ដូចជាថ្នាក់ជាតិ។

ដោយលើកឡើងពីការវិនិយោគរបស់ចិនក្នុងហេដ្ឋារចនាសម្ព័ន្ធម៉ាឡាវីជាឧទាហរណ៍មួយ លោកប្រធានាធិបតីម៉ាឡាវី បានឲ្យដឹងថា ប្រទេសចិនកំពុងផ្តល់ជំនួយចាំបាច់សម្រាប់ប្រទេសរបស់លោកក្នុងការទាក់ទាញការវិនិយោគ និងសម្រេចបាននូវការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងឯករាជ្យ ដោយបន្ថែមថាវាមិនមែនជាការចែកចាយទេ។

លើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការបន្តការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ទន្ទឹមនឹងការអភិរក្សបរិស្ថាន លោកប្រធានាធិបតីបានសម្តែងការកោតសរសើរ។ លោក Lazarus Chakwera បញ្ជាក់​ថា​ នេះ​គឺ​ជា​វិធី​បៃតង​ក្នុង​ការ​លូតលាស់​។ ម៉ាឡាវីចង់ក្លាយជាម៉ាឡាវីបៃតង ហើយយើងអាចរៀនបានច្រើនពីអ្វីដែលកំពុងកើតឡើងនៅទីនេះ។

កាលពីខែមីនា ព្យុះស៊ីក្លូនត្រូពិក Freddy បានបក់បោកចូលប្រទេសម៉ាឡាវី បង្កជាទឹកជំនន់ និងការរអិលបាក់ដី និងបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងគ្មានផ្ទះសម្បែង។ ដើម្បីគាំទ្រដល់ការងារជួយសង្គ្រោះ និងសង្គ្រោះគ្រោះមហន្តរាយរបស់ប្រទេសអាហ្វ្រិក ប្រទេសចិនបានផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាន់។

នៅពេលដែលប្រជាជនម៉ាឡាវីកសាងប្រទេសរបស់ពួកគេឡើងវិញបន្ទាប់ពីការខូចខាតដោយសារព្យុះស៊ីក្លូនត្រូពិក Freddy បានបង្កឡើងនោះ លោក Lazarus Chakwera បានឲ្យដឹងថាតាមរយៈការរៀនពីប្រទេសចិន ម៉ាឡាវីអាចត្រៀមខ្លួនបានល្អប្រសើរសម្រាប់ប្រភេទនៃការប្រែប្រួលអាកាសធាតុ ហើយកាន់តែមានភាពធន់។

ក្នុង​អំឡុង​ពេល​សម្ភាសន៍ លោក​ប្រធានាធិបតីម៉ាឡាវី ​បាន​បដិសេធ​នូវ​វោហាសាស្ត្រ​​ប្រថុយប្រថាន​ និង​ការ​ផ្ដាច់​ទំនាក់ទំនង​ អំពី​ប្រទេស​ចិន​ដែល​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​បាន​ប្រើ។

លោក Lazarus Chakwera បានឲ្យដឹងថា យើងអាចរៀនពី និងធ្វើតាមប្រទេសចិនតាមវិធីជាច្រើន។ ទោះ​ជា​យ៉ាង​ណា លោក​បាន​បន្ថែម​ថា ពេល​ខ្លះ​មនុស្ស​ខ្វាក់​ភ្នែក​ចំពោះ​ការ​ពិត។

បញ្ជាក់អំពីចំណាប់អារម្មណ៍របស់លោក Lazarus Chakwera ចំពោះប្រទេសចិន លោកប្រធានាធិបតីម៉ាឡាវី បានឲ្យដឹងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក។

លោក​បាន​បន្ត​ថា​ ប្រជាជន​ចិន​គឺ​ដូចជា​ជនជាតិ​ម៉ា​ឡា​វី​ដែល​មាន​ចិត្ត​កក់ក្តៅ​។ ខ្ញុំស្រលាញ់អាហារ ខ្ញុំស្រលាញ់ទេសភាព ខ្ញុំស្រលាញ់អន្តរជាតិ។

ប្រភព៖ Xinhua

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

 

អត្ថបទដែលជាប់ទាក់ទង