សម្តេចតេជោ ហ៊ុន សែន បង្ហើបថា មានក្រុមប្រឆាំង បញ្ជូនសារមកសម្តេច ដើម្បីចង់បានការព្រះរាជទានទោស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ឥលូវនេះឃើញមានមេក្រុមប្រឆាំង បានបញ្ជូនសារមកសម្តេច ដើម្បីចង់បានការព្រះរាជទានទោស ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ មិថុនា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឥលូវឃើញមានបញ្ជូនសារមកឱ្យខ្ញុំ ព្រោះខ្ញុំបានប្រាប់ហើយណាបើថាចង់ឱ្យខ្ញុំលើកលែងទោស ត្រូវផ្តាច់ខ្លួនចេញពីអាចង្រៃនោះ ហើយខ្ញុំបានផ្ញើសារទៅឱ្យតាមមនុស្សម្នាក់ ប្រធានគណបក្សនយោបាយមួយ ថាឱ្យប្រាប់ទៅមនុស្សនឹងទៅ បើអ្នកឯងគ្រាន់តែបោកប្រាស់ខ្ញុំ អ្នកឯងក៏អត់រួចដែរ ក្នុងចំណោមសំណុំរឿង៥ លើកលែងទោសបានតែមួយទេ នៅសល់ ៤ទៀត» ៕
