នាយករដ្ឋមន្ត្រី៖ ទ័ពរាប់ពាន់នាក់ កំពុងពង្រាយតាមព្រំដែន ត្រៀមបាញ់ទម្លាក់ដ្រូនហោះចូលទឹកដីកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កម្លាំងកងទ័ពរាប់ពាន់នាក់ បាននិងកំពុងពង្រាយនៅតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីត្រៀមបាញ់ទម្លាក់ដ្រូន ដែលហោះរំលោភចូលអធិបតេយ្យកម្ពុជា ដោយគ្មានការអនុញ្ញាត ។
ក្នុងជំនួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ មិថុនា សម្ដេចតេជោ ហ៊ុន សែន សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «យប់មិញក៏អត់ឃើញមានដ្រូនហោះមកទៀត ដល់តែដាក់កាំភ្លើងផ្គុំ រួចប្រកាសមែនទែនបង្ហាញកម្លាំងទ័ព កម្លាំងអាវុធ វាអត់ហ៊ានចូលមកដែរ ។ ឥលូវទ័ពរាប់ពាន់នាក់នៅទីនោះ (ព្រំដែនកម្ពុជា-វៀតណាម) ចាំបាញ់ទម្លាក់ពួកហ្នឹងម្ដងកុំឲ្យវាប្រហើនហោះចូលដីខ្មែរ មិនថារបស់អ្នកណាទេ តែហោះចូលដីខ្មែរ គឺបាញ់ប្រាប់ទុកឲ្យហើយ» ៕
