**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ជំទាវទី១ កូរ៉េខាងត្បូង រក្សាស្ទីលសម្លៀបំពាក់ គួរឲ្យចាប់អារម្មណ៍ខ្លាំង ក្នុងអំឡុងពេលទស្សនកិច្ចនៅវៀតណាម

បរទេស៖ ជំទាវទីមួយនៃប្រទេសកូរ៉េខាងត្បូងលោកស្រី Kim Keon-hee តែងតែពាក់អាវ និងសំពត់ពណ៌ក្រែម ជាមួយនឹងអាវយឺត ដើម្បីរក្សាវាឱ្យមានលក្ខណៈផ្លូវការ និងឆើតឆាយក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និងភរិយារបស់លោក ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃរបស់ពួកគេទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃទី ២៤ ខែមិថុនា។

ក្នុងអំឡុងពេលនោះលោកស្រី Kim Keon-hee បានស៊ុតបាល់បញ្ចូលទីគ្រប់ពេលដែលលោកស្រីបង្ហាញមុខជាសាធារណៈដោយសារតែម៉ូដទាន់សម័យរបស់លោកស្រី។

នៅពេលដែលលោកស្រីមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai កាលពីថ្ងៃទី២២ ខែមិថុនា លោកស្រី Kim Keon-hee បានស្លៀកឈុតសំពត់ពណ៌ក្រែម និងកែងជើងពណ៌ដូចគ្នា។

លោកស្រី Kim Keon-hee បានជ្រើសរើស អាវក ដែលមានលាវចង្អុលឡើង ដែលស័ក្តិសមជាមួយនឹង អាវឈុតមានលាវបីដែលកាត់ចេញ។

នៅថ្ងៃទី២៤ ខែមិថុនា លោកស្រី Kim Keon-hee ក៏បានស្លៀកសម្លៀកបំពាក់ស្រដៀងគ្នាពេលទទួលទានអាហារពេលព្រឹកជាមួយស្វាមីរបស់លោកស្រី គឺលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និងសមភាគីវៀតណាមលោក Vo Van Thuong។

បើ​ធៀប​នឹង​ឈុត​នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា អាវ​នេះ​មាន​ពណ៌​ដូច​គ្នា ប៉ុន្តែ​មាន​រូបរាង​ទំនើប​ជាង ហើយ​អាវ​ក្រៅ​មាន​លាវ​តែ​មួយ​ប៉ុណ្ណោះ។ លើក​នេះ លោកស្រី Kim Keon-hee រើស​កាបូប​ពណ៌​ខៀវ​ក្រម៉ៅ​ដើម្បី​ដាក់ទៅ​តាម​ខ្លួន។

ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះលោកស្រី Kim Keon-hee បាន​បង្ហាញ​ពី​ជំនាញ​ចម្រុះ​និង​ការ​ផ្គូផ្គង​ដែល​អាច​បត់បែន​បាន​របស់​លោកស្រី​រវាង​វត្ថុ។ នៅ​តែ​ជា​ឈុត​អាវ​ទ្រនាប់​ដដែល លើក​នេះ​លោកស្រី​បាន​ផ្គូផ្គង​វា​ជាមួយ​នឹង​អាវ​លាវ​ពណ៌​លឿង​ភ្លឺ និង​ខោ​ពណ៌​ក្រែម​ជា​ផ្លូវ​ការ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​សាកល​វិទ្យាល័យ​ជាតិ​វៀតណាម ក្នុង​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី២២ ខែ​មិថុនា។

នៅល្ងាចថ្ងៃដដែល លោកស្រី Kim Keon-hee បានចូលរួមរាត្រីផ្លាស់ប្តូរវប្បធម៌នៅមជ្ឈមណ្ឌលសន្និបាតជាតិជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol។ លើក​នេះ​លោកស្រី​បាន​លាយ​លាវ​ពណ៌​លឿង​ភ្លឺ​ជាមួយ​នឹង​អាវ​ខ្មៅ។

យោងតាមកាសែត Korea Times ជារឿយៗ លោកស្រី Kim Keon-hee លេចធ្លោ និងទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលលោកស្រីបង្ហាញខ្លួនក្បែរលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol។ The First Lady ត្រូវ​បាន​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​ហៅ​ថា​ជា​តារា​បង្ហាញ​ម៉ូដ​ដោយ​សារ​ស្ទីល​ឆើតឆាយ​របស់​លោកស្រី។

នៅក្នុងពិធីស្វាគមន៍លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol កាលពីថ្ងៃទី២៣ ខែមិថុនា លោកស្រី Kim Keon-hee បានពាក់រ៉ូបពាក់កណ្តាលពណ៌ខៀវងងឹតជាមួយនឹងកែងជើងពណ៌ខ្មៅបុរាណ។

បន្ទាប់​ពី​ពិធី​ស្វាគមន៍ លោកស្រី Kim Keon-hee បាន​ជូន​អាវ​វៀត​ណាម​ពណ៌​ត្បូង​ទទឹម។
លោកស្រី Kim Keon-hee មានអាយុ ៥១ឆ្នាំបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Kyonggi ជាមួយនឹងសញ្ញាប័ត្រសិល្បៈ មុនពេលទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកសិល្បៈ និងបណ្ឌិតផ្នែករចនាមាតិកាឌីជីថល។
លោកស្រីបានរៀបការជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ក្នុងឆ្នាំ២០១២។ នៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៨ លោកស្រី បានឲ្យដឹងថា ពួកគេជាមិត្តនឹងគ្នាយូរមកហើយ មុនពេលរៀបការរបស់ពួកគេ។

ប្រភព៖ AMPE

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

អត្ថបទដែលជាប់ទាក់ទង