**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

គ្រួសារក្រីក្រជាង ២០០គ្រួសារ ធ្លាប់ពឹងលើការកាប់ឈើ និងធ្វើកសិកម្មពនេចរ បានផ្លាស់មករស់នៅ ក្នុងសហគមន៍សុវណ្ណាបៃតង ដោយប្រកបរបរកសិកម្មចិញ្ចឹមជីវិត

ភ្នំពេញ៖ គ្រួសារក្រីក្រជាង ២០០ គ្រួសារដែលធ្លាប់ពឹងអាស្រ័យលើកាប់ឈើនិងធ្វើកសិកម្មពនេចរ បានផ្លាស់មករស់នៅក្នុងសហគមន៍សុវណ្ណាបៃតងដោយប្រកបរបរកសិកម្មចិញ្ចឹមជីវិត។

ជាង ២០ ឆ្នាំមកនេះ ពលរដ្ឋក្រីក្ររាប់រយគ្រួសារដែលបានមករស់នៅក្នុងសហគមន៍សុវណ្ណាបៃតង មានទីតាំងស្ថិតនៅភូមិកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយទទួលបានការបែងចែកដីធ្លី និងការគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោក អាត់ ណុច ប្រធានសហគមន៍សុវណ្ណាបៃតងបានឲ្យដឹងថា សហគមន៍សុវណ្ណាបៃតងដំណើរការដោយមានជំនួយឧបត្ថម្ភពីអង្គការសម្ព័ន្ធសត្វព្រៃ Wild Alliance។
ក្នុងរយៈពេលជាង ២០ ឆ្នាំគោលដៅបង្កើតសហគមន៍សុវណ្ណាបៃតង ដើម្បីផ្លាស់ប្តូរទម្លាប់ពលរដ្ឋបោះបង់ពីការកាប់បំផ្លាញព្រៃឈើតាមរយៈការធ្វើកសិកម្មពនេរចរ ងាកមកធ្វើកសិកម្មអចិន្រ្តៃដើម្បីការពារការបម្រែបម្រួលអាកាសធាតុ។

លោក អាត់ ណុច បន្តថា បើប្រៀបធៀបពីមុនមកដល់បច្ចុប្បន្នខុសគ្នាឆ្ងាយ។ ពីមុនប្រជាជនរស់នៅពឹងផ្អែកលើការរុករកធនធានព្រៃឈើរកមួយថ្ងៃហូបមួយថ្ងៃ។ ជីវភាពពលរដ្ឋក៏មិនប្រសើរ ដោយពួកគាត់រស់នៅតាមជ្រលងភ្នំ តំបន់ដាច់ស្រយាល ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធរស់នៅ ដូចជាសាលារៀន ផ្លូវថ្នល់ និងសេវាសុខភាព។
«ពេលបង្កើតសហគមន៍សុវណ្ណាបៃរង សហគមន៍ជ្រើសរើសពលរដ្ឋស្ម័គ្រចិត្តមករស់នៅ ដោយផ្តល់ដីលំនៅដ្ឋាន និងផ្តល់ចំណេះដឹងកសិកម្ម។ ពីមុនដែលពួកគាត់ត្រូវចូលព្រៃកាប់ឈើធ្វើកសិកម្ម ដីក៏គ្មានកម្មសិទ្ធិ និងរងបញ្ហាផ្លូវច្បាប់ទៀតផង»។

លោកអះអាងថា តាមការប៉ាន់ស្មានរបស់លោក មួយគ្រួសារកាប់ព្រៃឈើមួយឆ្នាំប្រហែល ១ ហិកតា ទៅ ២ ហិកតា។ ការធ្វើកសិកម្មពនេចរនេះបានបំផ្លាញព្រៃឈើទាំងជីវភាពមិនប្រសើរ ព្រៃឈើនិងសត្វព្រៃក៏បាត់បង់ តែមករស់នៅក្នុងសហគមន៍បានផ្លាស់ប្តូរ។

លោកបន្តថា ពួកគាត់មករស់នៅទីនេះទទួលបានដី ១ ហិកតា កន្លះក្នុងមួយគ្រួសារ និងទទួលការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មសម្រាប់ទ្រង់ទ្រង់ដល់ការរស់នៅ។
ពលរដ្ឋនៅតំបន់ក្នុងខេត្តកោះកុងដូចជាជីផាត ច្រើនជាអ្នកធ្វើចម្ការពនាចរ ឬរកម្ហូបពីព្រៃ។ ពេលយើងបង្កើតសហគមន៍ ពួកគាត់សប្បាយចិត្តនិងចូលរួមសហការ។
សហគមន៍សុវណ្ណាបៃតងដែលគ្របដណ្តប់លើផ្ទៃដីសរុប ៣៣០០ ហិកតា នៅក្នុងសហគមន៍មានមណ្ឌលសុខភាព មានសាលារៀនងាយស្រួលសម្រាប់ពលរដ្ឋក្នុងសហគមន៍បញ្ជូនកូនចៅទៅរៀន។

លោក អាត់ ណុច បានបន្តថា ការរស់នៅក្នុងសហគមន៍ ពួកគាត់ត្រូវផ្តិតមេដៃព្រមព្រៀងជាមួយសហគមន៍ឈប់បរបាញ់សត្វ ឈប់ធ្វើចម្ការពនេចរ។ អ្វីច្បាប់ហាមឃាត់គាត់ឈប់ គាត់បង្វិលធ្វើកសិកម្មអចិន្រ្តៃ។ ក្រៅពីធ្វើចម្ការ គាត់អាចប្រកបរបរផ្សេងៗដូចជាំសំណង់ នេសាទ ឬអ្វីដែលអាចរកបានដោយស្របច្បាប់។

ស្រ្តី យី កំណាប់ ក្នុងវ័យ ៣៥ ឆ្នាំ ខណៈកំពុងដាំដុះដំណាំម្ទេស ត្រប់ ត្រលាច សណ្តែក លើផ្ទៃដីជាង ១ ហិកតាប្រាប់ថា មុនឆ្នាំ ២០០៣ គាត់តែងតែចូលកាប់ព្រៃធ្វើចម្ការ និងរកអនុផលព្រៃឈើដើម្បីចិញ្ចឹមជីវិត។ ពេលមករស់នៅក្នុងសហគមន៍ គាត់ទទួលបានដី សហគមន៍បានជួយសង់ផ្ទះ មានសេវាសុខាភិបាល និងសាលារៀននៅជិតផ្ទះ។

ស្រ្តីរូបនេះប្រាប់ថា ការកាប់រានព្រៃពីកន្លែងមួយទៅកន្លែងមួយប្រឈមបញ្ហាផ្សេងៗ តែមករស់នៅជាមួយសហគមន៍បានផ្តល់ជីវភាពឲ្យគាត់ល្អប្រសើរជាងមុន។
អ្នកស្រី ខាន់ គុនណាវ ដែលទទួលបានដីជាង ១ ហិកតា សម្រាប់សង់ផ្ទះ និងដាំដំណាំផ្សេងៗ។ ស្រ្តីរូបនេះពីមុនក៏ជាអ្នកកាប់ឈើធ្វើចម្ការពនេចរ ចំណូលមិនស្ថិតស្ថេរ ជីវភាពនៅតែខ្វះខាត និងប្រឈមមុខអាជ្ញាធរថែមទៀតផង។

ស្រ្តីរូបនេះមករស់នៅតាមឪពុកម្តាយ និងបានបំបែកគ្រួសារថ្មី ទទួលបានការចែកដី និងជួយបច្ចេកទេសដាំដុះបន្លែ។ ស្រ្តីកូន ៣ រូបនេះបន្តថា ដោយសារមានការជួយគាំទ្រគ្រប់បែបយ៉ាង អ្នកស្រីនឹងបន្តរស់នៅតកូនតចៅបន្តទៀត។
ពីមុនការដាំដំណាំផ្សេងៗរបស់ពលរដ្ឋអនុវត្តតាមគោលការណ៍សហគមន៍។ ឥលូវនេះ ពួកគាត់អាចដាំឯករាជ្យ អាចដាំដំណាំណាក៏បាន តាមតែទីផ្សារត្រូវការងាយស្រួលលក់។ បន្ថែមពីនេះបច្ចុប្បន្នក៏មានឈ្មួយកណ្តាលមកទិញដល់ទីតាំងផងដែរ។

ប្រធានសហគមន៍សុវណ្ណាបៃបង លោក អាត់ ណុច បានបន្តថា គម្រោងបានជំនួយពី WildAid បានបញ្ចប់ តែអង្គការនៅគាំទ្រលើកិច្ចការមួយចំនួន។
ទាក់ទងពលរដ្ឋនៅក្នុងសហគមន៍នេះ លោក អាត់ ណុច ក៏មើលឃើញការប្រឈម ដោយសារកំណើនពលរដ្ឋរស់នៅក្នុងសហគមន៍ កើនកូនកើនចៅកាន់តែច្រើន ត្រូវស្នើរដ្ឋាភិបាលដីលំនៅឋានបន្ថែមសម្រាប់ការរស់នៅ។ ជាមួយគ្នានេះក្នុងសហគមន៍មិនមានតំបន់ទេសចរណ៍ តែដើម្បីសហគមន៍មាននិរន្តភាពយូរអង្វែងបានបង្កើតចម្ការហូបផ្លែមានដាំទូរេន សាវម៉ាវ លើផ្ទៃដីសរុបជាង ២០ ហិកតា។ ចំណូលមួយផ្នែកសម្រាប់បុគ្គលិកបម្រើការងារ និងប្រើប្រាស់ក្នុងសហគមន៍។

ទាក់ទងដំណើការរបស់សហគមន៍ ក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលដូចជាការសាងសង់ផ្លូវ និងអណ្ដូងទឹកជាដើម។
សហគមន៍សុវណ្ណាបៃតងដែលបង្កើតឡើងនៅឆ្នាំ ២០០៣ បច្ចុប្បន្នបានរៀបចំជាភូមិរដ្ឋបាល ដែលទទួលស្គាល់ពីអាជ្ញាធរនៅឆ្នាំ ២០១៣៕

អត្ថបទដែលជាប់ទាក់ទង