**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម ឱម យ៉ិនទៀង៖ ជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨

ភ្នំពេញ៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូល និងទទួលស្គាល់សមាជិកថ្មី គណបក្សប្រជាជនកម្ពុជាសង្កាត់បឹងសាឡាង ចំនួន ២,១១៤នាក់ នៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់។

ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ខូយ លឹមហុង ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់បឹងសាឡាង និងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមកាងារចុះមូលដ្ឋានខណ្ឌ និងបណ្តាសង្កាត់ក្នុងខណ្ឌទួលគោកផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា ពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជានាថ្ងែនេះ ប្រៀបដូចជាបុណ្យប្រចាំជីវិតរបស់យើង ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍដែលយើងទាំងអស់គ្នាពិតជាមានសំណាងដ៏ធំធេងដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត បានថ្លែងនូវសារដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះស្ថាបនិកមគ្គទេសក៍ឯកគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយសង្រ្គោះអាយុជីវិតប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏យង់ឃ្នង និងបានដឹកនាំប្រទេសពីគំនរផេះផង់រហូតមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត បានបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញគ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានជួយសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាពីគ្រោះភ័យជាលើកទី២ ដោយអនុលោមតាមអភិក្រមផ្ការីកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស មិនគិតថ្លៃ ដោយមិនប្រកាន់ពណ៌សម្បុរ បក្សនយោបាយ សាសនា និងមិនបែងចែកតំបន់ឡើយ ដែលឆ្លុះបញ្ចាំងពីគុណធម៌ដ៏ធំធេងរបស់សម្តេចតេជោជូនប្រជាជនកម្ពុជានៅទូទាំងប្រទេសផងដែរ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្តថ្លែងថា មានតែគណបក្សប្រជានជនកម្ពុជាតែមួយគត់ ដែលជាទីពឹងដ៏ប្រសើរឧត្តុងឧត្តម ហើយក្នុងនាមជាសមាជិកថ្មីត្រូវគោរពតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្ស ហើយត្រូវមានភាពស្មោះត្រង់ និងមិនមានបក្សផ្សេងនៅក្នុងបេះដូងឡើយ។ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត បានបញ្ជាក់បន្ថែមថា ជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ដោយត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានឯកសារអត្តសញ្ញាណប័ណ្ណ និងទៅបោះឆ្នោត ព្រមទាំងគៀរគរបងប្អួន និងក្រុមគ្រួសារបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តរបស់តំណាងសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាដែរ ដែលបានគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្រ្តី នាពេលអនាគត។

ជាចុងបញ្ចប់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានអំពាវនាវដល់សមាជិកអង្គពិធីទាំងមូល ឱ្យចូលរួមទប់ស្កាត់រាល់ល្បិចកលទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ទាំងក្នុង និងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា និងបានអំពាវនាវឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង