ឯកឧត្តម ពេជ្រ ប៊ុនធិន អញ្ញើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង១ខ្សែ នៅវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ ក្នុងខេត្តក្រចេះ

ភ្នំពេញ៖ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តក្រចេះ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង១ខ្សែ នៅវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ ក្នុងខេត្តក្រចេះ ជាអំណោយអតីតសិស្សជំនាន់ទី១ (ឆ្នាំ១៩៨៦-១៩៨៩)។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហេង សុថា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសិស្សជំនាន់ទី១ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។
សូមបញ្ជាក់ថា ផ្លូវបេតុង១ខ្សែនេះមានប្រវែង ១២៩ម៉ែត្រ និងទទឹងប្រវែង ៧ម៉ែត្រ កម្រាស់ ១២សង់ទីម៉ែត្រ មានសសៃដែកទំហំ១០លី លូប្រអប់កាត់ ទទឹងផ្លូវ ២កន្លែងមានប្រវែង ១៤ម៉ែត្រ និងជម្រៅលូ ០.៥ម៉ែត្រ មានបង្គោលផ្កាអមផ្លូវ ៣៨បង្គោល មានកម្ពស់ ២,៥ម៉ែត្រ និងសួនច្បារចំណិតលោកខែមួយមានផ្ទៃក្រឡាទំហំ ១១.៤៤ម៉ែត្រដែល ចំណាយអស់ថវិកា ២៤,៧៤២.១៤ដុល្លាអាមេរិក ជាអំណោយរបស់អតីតសិស្សជំនាន់ទី១ ៕
