នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំគណៈប្រតិភូ SOMTC-កម្ពុជា មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC-កម្ពុជា) នារសៀលថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ SOMTC-កម្ពុជា ត្រលប់មកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ដិភាព បន្ទាប់ពីបានបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៣ និងកិច្ចប្រជុំពាក់ព័ន្ធ (23rd SOMTC and Its Related Meetings) រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី ៕
