ស្ត្រីម្នាក់បានបាត់បង់ជីវិត និងកូន២នាក់របួសធ្ងន់ ដោយសាររន្ទះបាញ់

បន្ទាយមានជ័យ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិត និងក្មេងប្រុស ស្រី២នាក់រងរបួសធ្ង់ដោយសាររន្ទះបាញ់។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ស្រះអ៊ុំ មាំងស្ថិតក្នុង ភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលប៉ុស្តិ៍ណាំតៅ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ ឡាច សាម៉ន ភេទស្រី អាយុ២៦ ឆ្នាំ និងកូនប្រុស ស្រី ០២នាក់ ០១នាក់អាយុ០៩ឆ្នាំនិង០១នាក់ទៀតអាយុ០៤ឆ្នាំរងរបួសធ្ងន់ ជនរងគ្រោះទាំង០៣នាក់ រស់នៅ ភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានបញ្ជាក់ថា តាមការបំភ្លឺរបស់ ឈ្មោះ ប៉ិន ចាន់ ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តីថា នៅមុនពេលកើតហេតុ ខ្ឡួនបានដឹកប្រពន្ធនិងកូន បើកគោយន្តន្ត្រៃទៅលាង នៅចំណុច ស្រះអ៊ុំមាំង ពេលកំពុងលាង មានភ្លៀងធ្លាក់ ឡាយលំជាមួយផ្គររន្ទះ តែជាអកុសល ពេលនោះប្រពន្ធរបស់ខ្លួនត្រូវរន្ទះបាញ់ស្លាប់ ចំណែកកូន០២នាក់ រងរបួសធ្ងន់ ចំណែកខ្លួនជាប្តី គ្រាន់តែសន្លប់ ក្រោយពេលដឹងខ្លួនបានដឹកសពប្រពន្ធនិងកូនដែលរងរបួសយកមកផ្ទះ ហើយត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ដោយសភាពជម្ងឺធ្ងន់ធ្ងរកូនទាំង០២នាក់ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប៕
