**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ណែនាំកសិករត្រូវចេះសន្សំសំចៃនិងរក្សាទឹកដើម្បីការពារនៅកូនរដូវប្រាំង និងត្រូវបន្តការធ្វើស្រែដើម្បីសន្តិសុខស្បៀង

ភ្នំពេញ៖ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានណែនាំកសិករត្រូវចេះសន្សំសំចៃនិងរក្សាទឹកដើម្បីការពារនៅកូនរដូវប្រាំង និងត្រូវបន្តការធ្វើស្រែដើម្បីសន្តិសុខស្បៀង។

ឯកឧត្តម​ ឌិត​ ទីណា​ បានណេនាំបែបនេះក្នុងឱកាសដែរឯកឧត្តម អញ្ជើញបើកការដ្ឋានផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ០៤ខ្សែប្រវែង ២២,៥៣គីឡូម៉ែត្រ នៅភូមិក្រដាស(ខ) តាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​២០​ ខែមិថុនា​ ឆ្នាំ​២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការធ្វើផ្លូវនេះជាសក្ខីភាពបង្ហាញពីការចូលរួមជួយសម្រួលបងប្អូនក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ ព្រមទាំងចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ ដូច្នេះបងប្អូនត្រូវចូលរួមថែរក្សានិងការពារផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញជំហរបន្តអភិវឌ្ឍ និងចូលរួមកែប្រែជីវភាពប្រជាជនឱ្យមានភាពប្រសើរឡើង តាមរយៈការលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែងាយស្រួលជាងមុន ការប្រើពូជស្រូវសុទ្ធនិងបច្ចេកទេសទំនើប ការកាត់បន្ថយថ្លៃដើម មានផលិតភាពខ្ពស់ មានខ្សែច្រវាក់តម្លៃល្អ ព្រមទាំងបង្កើតទំនុកចិត្តតាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដើម្បីទទួលបានប្រាក់ចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកបញ្ជាក់ផងដែរថា គោលនយោបាយកសិកម្មនៅថ្ងៃមុខនឹងប្រែមុខមាត់ថ្មីតាមរយៈសហគមន៍កសិកម្ម ដែលពីមុនកសិករធ្វើស្រែជំពាក់គេទាំងការទិញពូជ និងជី តែគំរូថ្មី សហគមន៍នឹងជួយចេញ ហើយកសិករត្រូវចូលរួមជាទឹក ដី និងកំលាំងពលកម្មផ្សេងៗ ដែលវានឹងជួយឱ្យកសិករកាន់តែមានលទ្ធភាពនិងភាពប្រសើរឡើង។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវជឿជាក់ និងទុកចិត្តលើការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយសម្រាប់បងប្អូនដែលមានឈ្មោះបោះឆ្នោត​ ចាំបាច់ត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា​ ដោយយេីងជាម្ចាស់សន្លឹកឆ្នោតរបស់យេីង ដើម្បីសម្រេចជោគវាសនារបស់យើង ​៕

អត្ថបទដែលជាប់ទាក់ទង