**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់

ឯកឧត្តម​ ស​ ថេត៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ប្រធានគណបក្ស បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាពទូទាំងប្រទេស សេដ្ឋកិច្ចមានការរីចម្រើន​ អភិវឌ្ឍន៍លេីគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងទំពន់ទី១​ ខណ្ឌមានជ័យ នាព្រឹកថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សប្រជាជនកម្ពុជា និងក្រុមការងារ សរុបចំនួន ១,០០០ (១ពាន់នាក់)។

ក្នុងឱកាសជួបសំណេះសំណាលនោះ​ដែរ ឯកឧត្តម ស ថេត បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីទាំងមូល ក៏ដូចជាការផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ជាមួយគ្នានោះដែរ ឯកឧត្តម ស ថេត បានអំពាវនាវឲ្យបងប្អូនសមាជិកសមាជិកា អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដេីម្បីរក្សាការពារឲ្យបាននូវសន្តិភាព ស្របពេលដែលរាជរដ្ឋាភិបាល បានអនុញ្ញតឱ្យឈប់ចំនួនបីថ្ងៃ។

ឯកឧត្តម ស ថេត បានបន្តថ្លែងថា ការសម្រេចចិត្តបោះឆ្នោតជូនគណបក្សដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ នាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋ ដើម្បីបានបន្តបំពេញភារកិច្ច បម្រើដល់បងប្អូនប្រជាពលរដ្ឋ ធានាបាននូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងការទទួលខុសត្រូវ ចំពោះការអភិវឌ្ឍក្នុងមូលដ្ឋានឃុំ សង្កាត់។

ជាមួយនេះដែរ ឯកឧត្តម ស ថេត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាពទូទាំងប្រទេស សេដ្ឋកិច្ចមានការរីចម្រើន​ អភិវឌ្ឍន៍លេីគ្រប់វិស័យ​ ទាក់ទាញនូវអ្នកវិយោគជាតិ អន្តរជាតិយ៉ាងច្រេីន ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសទៅទៀតអ្វីដែលជាមោទនភាពសម្រាប់កម្ពុជា គឺការធ្វេីជាម្ចាស់ផ្ទះសម្រាប់កិច្ខប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ជាពិសេសទៅទៀត គឺជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលេីកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលេីកទី១២ បានយ៉ាងជោគជ័យ ទាំងនេះជាការស្តែងឲ្យឃើញថាច្បាស់ថាកម្ពុជា យើងមានសន្តិភាព ស្ថិរភាព ពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង