**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ៖ ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា CBMS បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលបែបបទអ្នកដំណើរចេញចូលប្រទេស

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេស៍ បានថ្លែងបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា CBMS នេះ គឺបានដើរតួនាទីយ៉ាងសំខាន់ជូនដល់អគ្គនាយកអន្តោប្រវេសន៍ ធ្វើជាសេនាធិការជូនដល់ក្រសួងមហាផ្ទៃ ក្នុងការសម្រួលបែបបទអ្នកដំណើរចេញចូលប្រទេស ក៏ដូចជាការរក្សាទុកទិន្នន័យដែលអាចបម្រើដល់កិច្ចការជំនាញផ្សេងទៀត។

ការបញ្ជាក់របស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ធ្វើឡើងក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីសំណើសុំផ្លាស់ប្តូរឧបករណ៍បច្ចេកទេស បំពាក់បន្ថែមឧបករណ៍ផ្ទុកទិន្នន័យ និងកែសម្រួលដើម្បីលើកកម្ពស់កម្មវិធីផ្នែកទន់ នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា CBMS របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ។

នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេស៍ បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីសារបាន និងដំណើរការនៃការរៀបចំបំពាក់នូវឧបករណ៍សម្ភារៈបច្ចេកទេសប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា CBMS។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ក្នុងការដាក់ឱ្យដំណើរការដំបូង ប្រព័ន្ធនេះបានបំពាក់់ឱ្យប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិទាំង២៤ និងបានធ្វើការបំពាក់បន្ថែមដល់ប៉ុស្តិ៍ច្រកទ្វាដែលទើបនឹងបង្កើតថ្មីចំនួន ៣ទៀត សរុបច្ចុប្បន្នបានបំពាក់់ឱ្យប៉ុស្តិ៍ច្រកទ្វាអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ សរុបចំនួន ២៧។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា សម្រាប់ប្រព័ន្ធ CBMS នេះមានមុខងារសំខាន់ៗជាច្រើន ដែលបានបម្រើសកម្មភាព និងកិច្ចការងារនាពេលកន្លងមករបស់អគ្គនាយកដ្ឋាន។

លើសពីនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានលើកឡើងបន្ថែម អំពីកិច្ចការជំនាញចាំបាច់ និងបញ្ហាប្រឈមមួយចំនួននៅសេសសល់របស់អគ្គនាយកដ្ឋាន ដើម្បីសម្រួល និងជម្រុញលើការងារគ្រប់គ្រងរបស់អគ្គនាយកដ្ឋានអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានគោរពស្នើសុំមតិដឹកនាំពី សម្ដេចក្រឡាហោម រៀបចំទីតាំងរក្សារទិន្នន័យដើម្បីរក្សារទិន្នន័យ(Backup) របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា CBMS និងបំពាក់ឧបករណ៍បច្ចេកទេសថ្មីៗ នៅតាមច្រកទ្វារព្រំដែនកម្ពុជា ព្រមជាមួយការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីសំដៅលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង