ឯកឧត្ដម ហ៊ុន ម៉ាណែត៖ សកម្មជនយុវជនរបស់បក្សប្រជាជន មានតួនាទីរួមចំណែកការពារស្នាដៃ និងសមិទ្ធផលនានារបស់បក្ស

ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា ក្នុងនាមជាសកម្មជនយុវជនរបស់គណបក្សប្រជាជនកម្ពុជា, យើងគ្រប់គ្នាមានតួនាទីចូលរួមចំណែកការពារស្នាដៃ និងសមិទ្ធផលនានារបស់បក្ស និងបន្តខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់គោលនយោបាយ និងទិសដៅផ្សេងៗរបស់គណបក្ស ដើម្បីធានាការពារផលប្រយោជន៍ជាតិ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពស្មើមុខស្មើមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។
