ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់អ៊ុំប្រុសម្នាក់ មានបញ្ហារបេីកសរសៃបាតភ្នែក
ភ្នំពេញ៖ អ៊ំប្រុស មុត ង៉ូត អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម មានបញ្ហា របេីកសរសៃបាតភ្នែក បានមកវះកាត់បាតភ្នែកដោយក្រុមគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យព្រះអង្គឌួងបានជោគជ័យ ហេីយបានត្រលប់ទៅផ្ទះវិញហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
