សម្ដេចតេជោ ហ៊ុន សែន៖ ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុកដែលអះអាងថាមានមនុស្សនៅក្បែរហ៊ុន សែន ខ្ញុំគួរតែប្រាប់ថានោះគឺហ៊ុន សែនតែម្តង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទម្លាយប្រាប់ និងដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុកដែលអះអាងថាមានមនុស្សនៅក្បែរហ៊ុន សែន ខ្ញុំគួរតែប្រាប់ថានោះគឺហ៊ុន សែនតែម្តង។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែនបានឲ្យដឹងយ៉ាងដូច្នេះថា “ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុកដែល
អះអាងថាមានមនុស្សនៅក្បែរហ៊ុន សែនខ្ញុំគួរតែប្រាប់ថានោះគឺហ៊ុន សែនតែម្តងដែលតែងតែផ្តល់ព័ត៌មានឲ្យជូ ឡុងសូម៉ូរ៉ា អេង ឆៃអ៊ាង ម៉ួ សុខហួ ឡុង រី ហូ វ៉ាន់
និងមេដឹកនាំមួយចំនួនទៀត។អ្នកឲ្យព័ត៌មានច្រើនប្រើឈ្មោះកុសល់មែនទេ?អស់លោកនិងលោកស្រីមានអំនួតខ្លាំងណាស់ដែលថាមានមនុស្សបង្កប់នៅក្បែរហ៊ុន សែនតែមិនដឹងថា
ជាល្បិចចារកម្មអត់ស្រម៉ោលរបស់ហ៊ុន សែននោះឡើយ។
ខ្ញុំយកព័ត៌មានពីអស់លោកបានព័ត៌មាន ពិតតាមរយៈមនុស្សរបស់ខ្ញុំនៅជាមួយ អស់លោកដែលមនុស្សខ្លះជេហ៊ុន សែន ឮជាងគេផង។ចំណែកអស់លោកយកព័ត៌មានពីខ្ញុំ គឺជាព័ត៌មានដែលខ្ញុំចង់ឲ្យតែប៉ុណ្ណោះ។ដោយសារខ្ញុំឃើញអស់លោកល្ងង់ពេកបានខ្ញុំប្រាប់ពីការពិតនៃការចារកម្មឥត ស្រម៉ោលមួយនេះដើម្បីឆ្លាតបន្តិច។ នៅមានរឿងមួយដែលមេដឹកនាំម្នាក់យល់ព្រមជាមួយកុសលឲ្យធ្វើឃាដហ៊ុន សែនដែលខ្ញុំទុកទូរទាត់បញ្ជីនៅពេលក្រោយ។សូមស្តាប់សម្លេងឆាំ ឆានីដែលភ្ជាប់ជាមួយ “៕
