**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ៦ខ្សែ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ**សហភាពអឺរ៉ុបបង្ហាញប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក**លោកពូទីនធ្វើបច្ចុប្បន្នភាពគោលដៅអភិវឌ្ឍន៍ជាតិរបស់រុស្ស៊ី**រុស្ស៊ីបញ្ជាក់ការវាយប្រហារលើវិស័យថាមពលអ៊ុយក្រែន**ឥណ្ឌា​ចោទ​កាណាដា​ថា «​លើកតម្កើង​អំពើ​ហិង្សា​»**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធ លើកទី៦**នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់ជប៉ុន**ក្រសួងការងារចេញសេចក្តីជូនដំណឹង​ស្តីពី​ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤**ក្រសួងយុត្តិធម៌ ចេញសេចក្តីជូនដំណឹងស្តីពី កម្មវិធីជិះកង់អង្គរ លើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)**ក្រសួងបរិស្ថាន គាំទ្រការវិនិយោគរបស់ប្រទេសចិននៅក្នុងវិស័យបរិស្ថានកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាត**ក្រសួងសេដ្ឋកិច្ច ចេញសារាចរស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤**ក្រសួងបរិស្ថាន ទទួលបានការកោតសរសើរពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI)លើកិច្ចការពារបរិស្ថាន**ឯកឧត្តម ស សុខា បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំងក្នុងឆ្នាំ២០២៤**ខេត្តបន្ទាយមានជ័យប្រារព្ធពីធីអបអរសាទរខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤**APF ពិនិត្យ​ និងពិភាក្សាលើរបាយការណ៍ស្ដីពី​ ស្ថានភាពនយោបាយនៅបណ្ដាប្រទេសនិយាយភាសាបារាំង**កម្ពុជា និងកាតា ឯកភាពគ្នាការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ**នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់នាយកដ្ឋានច្រកទ្វារទី២**ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី បន្តការងារមនុស្សធម៌ចុះពិនិត្យ និងព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តកំពង់ឆ្នាំង**អគ្គិសនីកម្ពុជា ជូនដំណឹងពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង

អភិបាលខេត្តបាត់ដំបង អញ្ជើញផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែ ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែ ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្ថិតនៅបរិវេណវត្តទំពូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោលបានលើកឡើងថា ប្រជាពលរដ្ឋដែលអាស្រ័យផលធ្វើស្រែក្នុងតំបន់៣មានចំនួន៤ឃុំ គឺឃុំតាពូង ឃុំតាម៉ឺន ឃុំជ្រោយស្តៅ និងឃុំបឹងព្រីង ស្រុកថ្មគោល ហើយ រដ្ឋបាលឃុំ រដ្ឋបាលស្រុក បានស្នើសុំរាជរដ្ឋាភិបាលកាត់ឆ្វៀល កែសម្រួលព្រំប្រទល់នៃតំបន់បឹងទន្លេសាប ព្រំប្រទល់តំបន់៣ មកជាព្រំតំបន់២ មានទំហំ ១,១៧៥.៧៦ ហិកតា ស្មើនឹងប្រជាពលរដ្ឋចំនួន ១៤០ គ្រួសារ កែសម្រួលព្រំតំបន់២មកព្រំតំបន់១ ទំហំ ៣,០៤៩.៧៥ ហិកតា ស្មើនឹង១,២៥៩ ក្បាលដី (បានចុះបញ្ជីរួចឆ្នាំ២០១១ និងឆ្នាំ២០១២) ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានធ្វើការគិតគូរដល់ប្រជាពលរដ្ឋ ធ្វើការអាស្រ័យផលលើដីតំបន់២ តំបន់៣ នេះជាយូរណាស់មកហើយ ដើម្បីសម្រួលព្រំដីតំបន់៣មកជាតំបន់២ និងតំបន់២មកជាតំបន់១ ដើម្បីបង្កលក្ខណៈដ៏ប្រសើរដល់ជូនប្រជាពលរដ្ឋ ។

ឯកឧត្តមបានបន្តទៀតថា ការកាត់ឆ្វៀលដីនេះ គឺជាការកាត់ទៅតាមអ្វីដែលប្រជាពលរដ្ឋបានធ្វើការអាស្រ័យផលយូរមកហើយ និងទៅតាមការចុះមកពិនិត្យវាស់វែងជាក់ស្ដែងតែម្ដង ក៏ដូចជាតាមរយៈការស្នើសុំរបស់ប្រជាពលរដ្ឋដែលអាស្រ័យផល និងរស់នៅជាយូរមកហើយផងដែរ ។

ឯកឧត្តមបានបន្តទៀតថា ក្នុងនោះដែរ ចាប់ពីពេលនេះតទៅ សម្រាប់ប្រជាពលរដ្ឋ ឬក៏មានឈ្មួញណាដែលហ៊ានបំពានដីតំបន់៣ម្ដងទៀត នឹងត្រូវធ្វើការចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ដោយឡែកសម្រាប់មន្រ្ដីអនុវត្តច្បាប់ក៏ដូចគ្នាដែរ មិនត្រូវធ្វើការព្រលែងដៃឡើយ គឺត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹងជាទីបំផុត ព្រោះថាបើមិនធ្វើការរឹតបន្តឹងច្បាប់ និងតាមរកអ្នកដែលបំផ្លិចបំផ្លាញដីតំបន់៣នេះទៀត នោះមច្ឆជាតិនៅបឹងទន្លេសាបនឹងត្រូវបាត់បង់បន្ដិចម្ដងៗ បឹងទន្លេសាបនឹងកាន់តែរួមតូចទៅៗធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិជាធំ ដែលជាសម្បត្តិធម្មជាតិដ៏ល្អឥតខ្ចោះរបស់ប្រទេសជាតិ ។

ឯកឧត្តមបានណែនាំដល់អាជ្ញាធរស្រុក ត្រូវធ្វើការបិទប្រកាសផ្សព្វផ្សាយព្រំដី ធ្វើការចុះបញ្ជីដីជាប្រព័ន្ធ និងត្រូវអនុវត្តបន្តទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល បន្ទាប់ពីធ្វើការកែសម្រួលព្រំដីតំបន់៣មកជាតំបន់២ និងតំបន់១រួចរាល់ផងដែរ ។

ឯកឧត្តមបានបន្តទៀតថា សម្រាប់ដីដែលប្រជាពលរដ្ឋបានទទួលបានការកាត់ឆ្វៀលនេះ នឹងទទួលបានប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផល សម្រាប់ប្រជាពលរដ្ឋអាស្រ័យផលនៅដីតំបន់២ ហើយក្នុងនោះប្រជាពលរដ្ឋមិនអាចធ្វើការលក់ដូរទៅអ្នកណាបានទេ ឬជួលអ្វីឡើយ ប៉ុន្តែអាចបន្តមរតកបាននៅពេលដែលម្ចាស់ប័ណ្ណទទួលមរណភាព៕

អត្ថបទដែលជាប់ទាក់ទង