**សម្តេចធិបតី ហ៊ុន ម៉ាណែត ​អញ្ជើញចូលរួមប្រជុំសភា ពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា**វីដេអូប្រើអំពីហឹង្សា ដោយបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីក្នុងរថយន្ត និងយកដំបងឆក់គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងនៅកម្ពុជានោះទេ**សម្ដេចធិបតី៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ចំនួន ២០០គ្រួសារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ**សមាជិករដ្ឋសភាចំនួន ១២៥អង្គ/ រូប ចូលរួមប្រជុំពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា**ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន១២**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកក្កដា!**៣ឆ្នាំចុងក្រោយនេះ កម្ពុជាបាននាំចេញត្បូងទៅឥណ្ឌា ប្រមាណ១០០លានដុល្លារ**ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលជួបគោរពរាយការណ៍អំពីការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា**ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងអំណរគុណ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជនកម្ពុជា**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ និងដាក់ទិសដៅការងារបន្តរបស់គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត**ធនាគារជាតិនៃកម្ពុជា៖ ជនអនាមិកមួយចំនួនបានក្លែងបន្លំ ជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអុីម៉ែលក្លែងក្លាយក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិត**ឯកឧត្តម ហួត ហាក់៖ បឹងទន្លេសាប ក៏ជាសក្តានុពលដ៏ធំមួយសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងការធ្វើពិពិធកម្មផលិតផលទេចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តប្រជុំនទី (ក្រពើហា)**អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ សូមរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅគូឡាឡាំពួរ**កងទ័ពមួកខៀវកម្ពុជា ជាង២០០រូប បញ្ចប់បេសកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិកកណ្ដាល ដោយជោគជ័យ និងបានធ្វើដំណើរមកដល់កម្ពុជាវិញដោយសុវត្ថិភាព**លោក ដូណាល់ ត្រាំ សាទរចំពោះធនធានធម្មជាតិដ៏សម្បូរបែបរបស់អាហ្វ្រិកខាងលិច**ស្អែកនេះ អាជ្ញាធរនឹងបើកឲ្យប្រជាពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្ន ស្ពានអាកាសភ្ជាប់ពីផ្លូវ៦០ម៉ែត្រ កាត់លើផ្លូវជាតិលេខ២ ដើម្បីឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កត្តាសន្តិភាពបានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងបានផ្តល់ឱកាសដល់យុវជនអាចទទួលបានចំណេះដឹង និងការសិក្សាខ្ពស់

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី (Australia Awards) ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ១៣រូប ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីជាឧត្តមប្រយោជន៍នៅក្នុងការសិក្សារៀនសូត្រនាពេលខាងមុខនេះ។ ជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម និង លោក លោកស្រី ដែលជាថា្នក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ មួយចំនួនផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កត្តាសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ ហើយក្នុងនោះដែរ ក៏បានផ្តល់ឱកាសដល់យុវជនកម្ពុជាអាចទទួលបានចំណេះដឹង និងការសិក្សាខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីទាំងអស់ត្រូវចាប់យកឱកាសមាសនេះ តាមរយៈការខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ល្អៗនៅប្រទេសអូស្ត្រាលី ដើម្បីយកចំណេះដឹង និងបទពិសោធន៍ទាំងនោះ មកចូលរួមបម្រើជាផលប្រយោជន៍សង្គមជាតិកម្ពុជាវិញ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់និស្សិតជ័យលាភីត្រូវចេះរួមសាមគ្គី និងចេះជួយយកអាសារគ្នាទៅវិញទៅមក ដូចពាក្យស្លោកខ្មែរដែលបានលើកឡើងថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» ព្រមទាំងជូនពរដល់និស្សិតជ័យលាភីទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង