**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

លោក ឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍ ជូនឯកឧត្តមប្រធានគណៈអធិបតី និងអង្គពិធី ពីចំណុចខ្លាំង ចំណុចខ្សោយ និងលទ្ធផលដែលអត្តពលិកក្រសួងមហាផ្ទៃ ប្រជែងបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលទើបត្រូវបានបិទបញ្ចប់ជាផ្លូវការថ្មីៗកន្លងទៅនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានគណៈអធិបតី បានអនុញ្ញាតឱ្យប្រតិភូទទួលបន្ទុកតាមប្រភេទកីឡានីមួយៗ លើកឡើងពីបញ្ហានានា ដែលបានជួបប្រទះ អំឡុងដឹកនាំកីឡាករ កីឡាការិនី ចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅ។

នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលក្រសួងមហាផ្ទៃ ទទួលបានពីព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះសម្រាប់កម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ទៀតថា ជោគជ័យដែលទទួលបាននៅពេលនេះ ពិតជាពុំអាចខ្វះបានឡើយ នៅការរួបរួមសាមគ្គី និងការខិតខំប្រឹងប្រែងរបស់បងប្អូនកីឡាករ កីឡាការិនី ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ មន្ត្រីសហការី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រហូតធ្វើឱ្យវិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ ត្រូវបានគេទទួលស្គាល់ និងឱ្យតម្លៃ ព្រមទាំងទទួលបាននូវការកោតសរសើរពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ ទាំងអស់នេះហើយ បានសរបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានកិច្ចប្រជុំ ក៏បានជំរុញបន្ថែមផងដែរ ដល់ប្រតិភូទាំងអស់ ដែលទទួលផែនតាមប្រភេទកីឡានីមួយៗ ត្រូវយកចិត្តទុកដាក់លើកិច្ចការងាររបស់ខ្លួន ពាក់ព័ន្ធនឹងការធ្វើរបាយការណ៍ និងលទ្ធផលនៃការប្រកួត ដើម្បីផ្តល់ជូនដល់ថ្នាក់ដឹកនាំដែលទទួលបន្ទុក ដើម្បីរៀបចំចងក្រងជាឯកសារតម្កល់ទុកសិក្សាស្វែងយល់ទៅថ្ងៃក្រោយ អំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់មន្ត្រីនគរបាលកម្ពុជា ដែលជាមោទកភាពរបស់បងប្អូនទាំងអស់គ្នា។

ចំនួនមេដាយមាស៣៥គ្រឿង មេដាយប្រាក់៣៤គ្រឿង និងមេដាយសំរឹទ្ធ៦៣គ្រឿង ដែលកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ ដណ្តើមបាននៅពេលនេះ គឹស្មើនឹង៤៦,៨ភាគរយ នៃមេដាយដែលកម្ពុជាទទួលបានសរុប ទាំងនេះ គឺជាជោគជ័យថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះអត្តពលិកជម្រើសជាតិ ដែលជាកីឡាកររបស់ក្រសួងមហាផ្ទៃ ដណ្តើមបានចំនួន ១៣២គ្រឿង (មាស៣៥គ្រឿង ប្រាក់៣៤គ្រឿង និងសំរឹទ្ធចំនួន៦៣គ្រឿង)។ បន្ថែមពីលើនោះ កីឡាការិនី ០១រូប របស់ក្រសួងមហាផ្ទៃ វរសេនីយ៍ត្រី ប៉ាល់ រស៊្មី ជាប់ជាអត្តពលិកឆ្នើមបំផុត សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដោយដណ្តើមបានមេដាយច្រើនជាងគេ (មេដាយមាស០៤ ប្រាក់០១ សំរឹទ្ធ០១គ្រឿង) លើប្រភេទវិញ្ញាសាកីឡាវ៉ូវីណាម៕

អត្ថបទដែលជាប់ទាក់ទង