**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

ក្របីព្រៃ ស្ថិតក្នុងក្រុមប្រភេទជិតផុតពូជជាសកល បានចុះក្នុងបញ្ជីក្រហម IUCN ខណៈនៅកម្ពុជាមានវត្តមានតិចតួចបំផុត

សត្វក្របីព្រៃជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោកនិងមានវត្តមានរស់នៅប្រទេសកម្ពុជា នៅប្រទេសឥណ្ឌា និងនេប៉ាល់។ តាមព័ត៌មានដែលមាន គេឃើញវត្តមានសត្វក្របីព្រៃនៅក្នុងព្រៃធម្មជាតិកម្ពុជាចុងក្រោយនៅអំឡុងឆ្នាំ ២០០៥ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។
ប៉ុន្តែក្រោយមក អ្នកសិក្សាស្រាវជ្រាវមិនបានឃើញវាទៀតទេ។ សត្វព្រៃដែលធ្លាប់មាននៅកម្ពុជាហើយដែលបច្ចុប្បន្ននេះ មិនបានជួបប្រទះទៀតនោះរួមមាន៖ សត្វរមាស, គោព្រៃ, ខ្លាធំ និងក្របីព្រៃ។ ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនទាក់ទងនឹងសត្វក្របីព្រៃ៖

១-ភិនភាគ៖ ក្របីព្រៃមានរូបរាងដូចក្របីស្រុកដែរ ប៉ុន្ដែក្របីព្រៃមានភាពរហ័សរហួនជាង និងឆាប់ក្រេវក្រោធ។ ក្របីព្រៃអាចមានទម្ងន់មពី៧០០ ទៅ ១២០០គ.ក។ វាមានពណ៌ប្រផេះ រឺត្នោតខ្មៅ។ នៅខាងក្រោមក មានពណ៌សរាងជាអក្សរ (V) ។ ស្នែងទាំងពីរមានរាងសំប៉ែតគន្លាក់ៗបត់ទៅក្រោយ។ ក្របីព្រៃមាន គម្លាតស្នែងធំជាងក្របីស្រុក។ ក្របីព្រៃឈ្មោលមានកម្ពស់រហូតដល់ ២ម៉ែត្រ។

២-ជីវសាស្ត្រ៖ក្របីព្រៃចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅក្បែរទឹក វាពុំចូលចិត្តព្រៃស្រោងទេ។ ក្របីព្រៃរស់នៅជាហ្វូង ហើយចេញទៅរកស៊ីនៅព្រឹកព្រលឹម និងពេលល្ងាច។ វាទំពារអៀង នៅពេលដេក ឬពេលដេកត្រាំទឹក។ ក្របីព្រៃញីដោយឈ្មោលនៅកំឡុងខែតុលា រហូតដល់វិច្ឆិកា និងបង្កើតបានកូន ១ បន្ទាប់ពីបានពពោះរយៈពេល ១០ខែ។

៣-របាយរស់នៅ៖ ក្របីព្រៃជាប្រភេទសត្វកម្រ មានចំនួនតិចតួចដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា។ ក្របីព្រៃមានវត្តមាននៅតែប៉ុន្មានខេត្តប៉ុណ្ណោះ ដូចជាខេត្តមណ្ឌលគិរី ព្រះវិហារ និងរតនគិរី ។ វាមានវត្តមានរស់នៅផងដែរនៅប្រទេសឥណ្ឌា និងនេប៉ាល់។

៤-ស្ថានភាពអភិរក្ស៖ ក្របីព្រៃស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងជាប្រភេទកំពុងរងគ្រោះថ្នាក់ ជិតផុតពូជជាសកលដែលបានចុះក្នុងបញ្ជីក្រហម IUCN (EN)។ នៅប្រទេសកម្ពុជា ប្រភេទនេះ មានវត្តមានតិចតួចបំផុត ប្រភេទនេះប្រឈមមុខនឹងការរងគ្រោះថ្នាក់ដោយសារការបាត់បង់ ទីជម្រក ការរាំងស្ងួតនៃទីជម្រក និងការបរបាញ់ ៕

អត្ថបទដែលជាប់ទាក់ទង