**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានផ្នែកគ្រប់គ្រងសកម្មភាពនៃអង្គការUSAID**រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**រដ្ឋលេខាធិការក្រសួងសុខាភិបាល៖ ជំងឺមហារីកគឺជាឃាតកលាក់មុខ ដែលយើងត្រូវតែប្រយុទ្ធយ៉ាងសកម្មជាបន្តទៅទៀត**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**ឯកឧត្តម ប៊ុន ហ៊ាន បើកវគ្គបណ្ដុះបណ្តាលលើកទី៣ ស្ដីពីលក្ខណៈវិនិច្ឆ័យនៃការគណនាសម្រាប់ការរៀបចំបណ្ដុំសំណង់មេ ការងារប្រឡាយ និងសំណង់ពាក់ព័ន្ធ**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនដល់ព្រះសង្ឃ នៅវត្តខ្មែរក្រោម**ឯកឧត្តម ចាន់ ស៊ីណាត ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងខេត្តតាកែវ**កូរ៉េ​ខាង​ជើង ​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​មុន​ការ​បោះ​ឆ្នោតប្រធានាធិបតីអាមេរិក**រដ្ឋបាលខេត្តព្រះសីហនុ ណែនាំស្តីពីការរៀបចំអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខ អកអំបុក ឆ្នាំ២០២៤**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ “ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” លើកទី២០ អាណត្តិទី១**មន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុនផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជាលើកទី២**ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងថា សមយុទ្ធរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ បង្ហាញពីភាពត្រឹមត្រូវនៃការពង្រឹងនុយក្លេអ៊ែររបស់ខ្លួន**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ផ្តល់អំណោយជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន មានជីវភាពលំបាកខ្វះខាត នៅស្រុកគងពិសី និងស្រុកបសេដ្ឋ**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ​បានផ្តល់ជូនសាលាពលទាហាន យោធភូមិភាគពិសេស**ឯកឧត្ដម ស្បោង សារ៉ាត និងឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង**វេទិកាមហាគ្រួសារទេសចរណ៍ បើកគេហទំព័រថ្មីរវាងក្រសួងទេសចរណ៍ជាមួយក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី**អាវរងាជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន កងពលតូចថ្មើរជើងលេខ៣១**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅវត្តខ្មែរក្រោម ជាអង្គកឋិនទានប្រវត្តិសាស្រ្ត ប្រព្រឹត្តទៅដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទ

ប័ណ្ណ ប.ស.ស ត្រូវបានផ្ដល់ជូនសមាគមកង់បី និងបុគ្គលបម្រើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាង២ពាន់នាក់ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ អនុប្រធានគណៈឃោសនាអប់រំប្រតិកម្មរហ័សរាជធានីភ្នំពេញ លោក កៀង ល័ក្ស នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនសមាជិក សមាជិកា សមាគមកង់បី និងបុគ្គលិកបម្រើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបចំនួន២,១៣៣នាក់។

ក្នុងនោះ រួមមាន៖
* សមាគម សម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព សរុបចំនួន១,២៨៨ប័ណ្ណ
* សមាគម អាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព សរុបចំនួន២០៦ប័ណ្ណ
* ធីម១១១ សរុបចំនួន២៦៩ប័ណ្ណ
* ធីម១១២ សរុបចំនួន៣៧០ប័ណ្ណ។

ថ្លែងក្នុងឱកាសនោះ លោក កៀង ល័ក្ស បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សកើតឡើងស្ថិតស្ថេរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រទេសជាតិ ប្រជាជន។ គណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សបានប្រកាន់ភ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

លោកបន្ដទៀតថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជន្នះជាប្រវត្តិសាស្រ្តនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ធ្វើឲ្យប្រជាជាតិបានរស់រានមានជីវិតឡើងវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍភាពសង្គម។
គណបក្សបានការពារការរស់ឡើងវិញរបស់ប្រជាជន ដោយទប់ស្កាត់មិនឲ្យរបបដ៏ឃោរឃៅនេះអាចវិលត្រឡប់មកវិញបាន។ លើសពីនេះ បានស្តារ និងកសាងសង្គម-សេដ្ឋកិច្ច ពីស្ថានភាពត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ឲ្យរស់ឡើងវិញ និងមានស្ថិរភាពជាជំហានៗ រហូតឈានដល់ដំណាក់កាលអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព និងសមធម៌។

លោក លៀន ល័ក្ស បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានរំដោះអាយុជីវិតប្រជាជនកម្ពុជាពីជំងឺដ៏សាហាវ នៃការរីករាលដាលជំងឺកូវីដ១៩ ដែលជាវិបត្តិសកល អនុវត្តវិធានការរដ្ឋបាល បិទខ្ទប់ ស្វែងរកវ៉ាក់សាំងគ្រប់ទិសទីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ «អភិក្រមផ្ការីក» ឧបត្ថម្ភជាសម្ភារៈ និងថវិកាជូនប្រជាពលរដ្ឋរងគ្រោះ និងបើកសេដ្ឋកិច្ចប្រទេសដំណើការជាប្រក្រតីភាពឡើងវិញ។ ហើយសម្តេចតេជោ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបុគ្គលិកបម្រើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទូទាំងប្រទេស ដោយមិនទុកនរណាម្នាក់ស្លាប់ដោយដាច់បាយ។

លោកបានអំពាវនាវដល់ សូមសមាជិក សមាជិកា ទាំងអស់ចូលរួមគៀរគរញាតិមិត្តបងប្អូន ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភាព ឆ្នាំ២០២៣ នៅពេលខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បោះឆ្នោតឲ្យសម្តេចដូចបោះឆ្នោតឲ្យខ្លួនឯង «សមាជិកម្នាក់ សម្លេងឆ្នោតមួយសន្លឹក» ដើម្បីបន្តដឹកនាំប្រទេសទៅរកមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនោះ សមាជិក សមាជិកាមានការសាទរយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទ្ទេសក៏ «សន្តិភាព» អនុវត្តនូវគោលនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមកាប់សម្លាប់រង្គាលពីរបបប្រល័យពូជសាសន៍ប៉ុល ពត នាំកម្ពុជាមានសុខសន្តិភាព សិ្ថរភាព ឯកភាពជាតិ ឯករាជ្យ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

សមាជិក សមាជិកា សូមថ្លែងអំណរអរគុណដល់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងសមាជិកបក្សដែលមានជីវភាពខ្វះខាត ឧបត្ថម្ភគាំពារទាំងផ្នែកសុខុមាលភាព ថវិកា និងគ្រឿងឧបភោគបរិភោគ។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ សមាជិក សមាជិកាទាំងអស់ បានប្ដេជ្ញាបន្តបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោជាប្រធាន ដើម្បីដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍៕

អត្ថបទដែលជាប់ទាក់ទង