អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំឃ្លាំងមាស នាំយកគ្រឿងឧបភោគបរិភោគ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅភូមិព្រៃធំ ចំនួន១៤គ្រួសារ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហេង ប៊ុនលី អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំឃ្លាំងមាស ព្រមទាំងសហការី និងសមាជិកសាខាបក្សភូមិព្រៃធំ តំណាងឱ្យ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបវេល និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋានឃុំឃ្លាំងមាស បានដឹកនាំក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគមួយចំនួនចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចាំបាច់បន្ទាន់នៅចំនុចកំប៉ូស្ទាវ នៃភូមិព្រៃធំមានចំនួន១៤គ្រួសារ ។
អំណោយដែលផ្ដល់ជូន ដោយក្នុង០១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម ទឹកបរិសុទ្ធវីតាល់ដបធំ០១កែស មី០១កែស ទឹកត្រីទឹកសីអីវ០១យួរ សម្រាប់យកទៅដោះស្រាយបញ្ហាកង្វះជីវភាពរស់នៅប្រចាំថ្ងៃ៕

