**មេបញ្ជាការ កងការពារព្រំដែនលេខ៥០៤ ដឹកនាំកំលាំងអន្តរាគមន៍ ជួយប្រជាជនដែលទទួលរងគ្រោះទឹកជំនន់**ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ចេញប្រកាសស្ដីពី បង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយើង ដោយបំបែកចេញពីភូមិសាយ នៃឃុំប្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**សមត្ថកិច្ចបង្ក្រាបករណីល្បែងស៊ីសងបាន ១៩ករណី ក្នុងរយៈពេល២សប្តាហ៍មកនេះ!**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានផ្នែកគ្រប់គ្រងសកម្មភាពនៃអង្គការUSAID**រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**រដ្ឋលេខាធិការក្រសួងសុខាភិបាល៖ ជំងឺមហារីកគឺជាឃាតកលាក់មុខ ដែលយើងត្រូវតែប្រយុទ្ធយ៉ាងសកម្មជាបន្តទៅទៀត**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**ឯកឧត្តម ប៊ុន ហ៊ាន បើកវគ្គបណ្ដុះបណ្តាលលើកទី៣ ស្ដីពីលក្ខណៈវិនិច្ឆ័យនៃការគណនាសម្រាប់ការរៀបចំបណ្ដុំសំណង់មេ ការងារប្រឡាយ និងសំណង់ពាក់ព័ន្ធ**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនដល់ព្រះសង្ឃ នៅវត្តខ្មែរក្រោម**ឯកឧត្តម ចាន់ ស៊ីណាត ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងខេត្តតាកែវ**កូរ៉េ​ខាង​ជើង ​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​មុន​ការ​បោះ​ឆ្នោតប្រធានាធិបតីអាមេរិក**រដ្ឋបាលខេត្តព្រះសីហនុ ណែនាំស្តីពីការរៀបចំអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខ អកអំបុក ឆ្នាំ២០២៤**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ “ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” លើកទី២០ អាណត្តិទី១**មន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុនផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជាលើកទី២**ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងថា សមយុទ្ធរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ បង្ហាញពីភាពត្រឹមត្រូវនៃការពង្រឹងនុយក្លេអ៊ែររបស់ខ្លួន**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ផ្តល់អំណោយជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន មានជីវភាពលំបាកខ្វះខាត នៅស្រុកគងពិសី និងស្រុកបសេដ្ឋ**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ​បានផ្តល់ជូនសាលាពលទាហាន យោធភូមិភាគពិសេស**ឯកឧត្ដម ស្បោង សារ៉ាត និងឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង**វេទិកាមហាគ្រួសារទេសចរណ៍ បើកគេហទំព័រថ្មីរវាងក្រសួងទេសចរណ៍ជាមួយក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី

រដ្ឋមន្រ្តីការងារ ប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនសមាជិកសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនសមាជិកសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា (ស.ស.ក) ដើម្បីលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។

ការប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាលនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាតំណាងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញទទួលបន្ទុកការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសសមាជិក-សមាជិកាសមាគម ស.ស.ក ប្រមាណជាង៤០០នាក់។

លោក លួស សីហា ប្រធានសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា បានឱ្យដឹងថា សមាគមរបស់លោក ជាសមាគមក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញឯកជន មិនធ្វើនយោបាយ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងសាសនា ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ សេចក្ដីថ្លៃថ្នូរ ការពារសិទ្ធិការងារ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋដែលប្រកបរបរក្នុងផ្នែកសេវាកម្សាន្ត និង សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់គិតគូរខ្ពស់ការផ្តល់នូវការពារសិទ្ធ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមគ្រប់បែបយ៉ាងជូនដល់បងប្អូន កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ និងសមាគមទ្រទ្រង់ផ្នែកសេវា កម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ដែលគាំទ្រនិងបានខិតខំក្នុងការចូលរួមអនុវត្តនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមអោយកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពកាន់តែធូធារ មានមុខរបរ និងការងារ ប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកាន់តែប្រសើរ ហើយទទួល បាននូវកិត្តិយស សេចក្តីថ្លៃថ្នូរលើមុខរបរនិងការងារដែលបងប្អូនកំពុងធ្វើ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបានសម្របសម្រួល ដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាការផ្តល់នូវកិច្ចគាំពារនានា ដូចជា ការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានផ្តល់អនុសាសន៍មួយចំនួនដល់មន្រ្តីជំនាញក្រសួង ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមកពីខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ សមាជិកសមាគម ស.ស.ក ទាំងអស់ រួមគ្នាសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះសហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចខាងក្រោម៖

ទី១. លើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានគំនិតច្នៃប្រឌិតសហគ្រិនភាព បង្កើតមុខរបរ ការងារធ្វើ ដោះស្រាយបាននូវជីវភាពគ្រួសារ រួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ។

ទី២. លើកទឹកចិត្ត និងផ្តល់កិច្ចគាំពារនានា ដូចជា ការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។

ទី៣. ជួយគាំទ្រដល់ការអភិវឌ្ឍមុខរបរ និងការងារ តាមរយៈគោលនយោបាយពន្ធដារ ការចុះបញ្ជី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់។

ទី៤. ជួយសម្រួលដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ទី៥- លើកទឹកចិត្តចូលរួមសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌នានា៕

អត្ថបទដែលជាប់ទាក់ទង