**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អភិបាលរាជធានីភ្នំពេញ ណែនាំដល់សង្កាត់ទាំង១០៥ នៅរាជធានីភ្នំពេញ កុំប៉ះពាល់លុយរបស់ប្រជាពលរដ្ឋ នៅពេលមករកសេវាផ្សេងៗ`

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីនៅថ្នាក់មូលដ្ឋាន ពិសេសចៅសង្កាត់ ទូទាំង១០៥សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់របស់ប្រជាពលរដ្ឋ នៅពេល ពួកគាត់មករកសេវាផ្សេងៗ។ ឯកឧត្តមគាំទ្រ តែចៅសង្កាត់ណា ដែលគោរពតាមច្បាប់។​

ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ខណៈ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់ កុំព្យូទ័រ និងព្រីនធ័រ ជូនដល់ យន្តការច្រកចេញចូលតែមួយ នៅក្នុងសង្កាត់ទាំង១០៥ នៃសាលារាជធានីភ្នំពេញ។​

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ប្រជាជនយើងស៊ីវីល័យហើយ ដូច្នេះយើងជាមន្ត្រីបម្រើសេវាជូនពួកគាត់ត្រូវតែស៊ីវីល័យ ពោលគឺការផ្តល់សេវាជូនពួកគាត់ ត្រូវតែធ្វើឡើងឱ្យបានល្អ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេស កុំប៉ះពាល់លុយ កាក់ពួកគាត់ក្រៅសេវាឱ្យសោះ។

ឯកឧត្តមបន្តទៀតថា ក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនឱ្យបានច្បាស់លាស់គឺ៖ ទី១. ត្រូវពន្លឿន ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន និងទី២. គឺការកាត់ ការចំណាយ របស់ប្រជាពលរដ្ឋ ពីការផ្តល់សេវាសាធារណៈនេះ មិនត្រូវយកតម្លៃក្រៅសេវាពី ប្រជាពលរដ្ឋជាដាច់ខាត កុំធ្វើឱ្យមានកំហុស បើខុសឆ្លងនឹងមានទោសទណ្ឌហើយ។ ដូច្នេះត្រូវធ្វើកិច្ចការងារនេះឱ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈ។

ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីទាំង១៤ខណ្ឌផងដែរ ដោយលោកបញ្ជាក់ថា មន្ត្រីទាំងអស់បានបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ ស្របតាម យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានបើកកិច្ចប្រជុំធំៗជាច្រើន ទទួលបាន ជោគជ័យ។
ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែឧសភា កន្លងមកនេះ ប្រទេសកម្ពុជា ក៏បានបិទ បញ្ចប់ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ ដោយជោគជ័យ ទទួលបានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។ ទាំងនេះ ពិតជាកើតឡើង ពីការចូលរួមចំណែកយ៉ាងពិតប្រាកដពីសំណាក់មន្ត្រីនៅថ្នាក់មូលដ្ឋានរបស់យើង។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ឃួង ស្រេង បានប្រគល់ កុំព្យូទ័រ ព្រីនធ័រ ចំនួន១០៥គ្រឿង ជូនយន្តការច្រកចេញចូលតែមួយ នៅតាមសង្កាត់ ទាំង១០៥ ដោយក្នុងមួយសង្កាត់ទទួលបានកុំព្យូទ័រមួយគ្រឿង និងព្រីនធ័រមួយគ្រឿង សម្រាប់យកទៅបំពេញការងារ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យ បានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង