**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សម្ដេចតេជោ រំលឹករឿងរ៉ាវមួយចំនួន ពាក់ព័ន្ធការប្រើប្រាស់វ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកនូវរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់វិធានការ ចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតពេទ្យជាង១ពាន់នាក់ នាថ្ងៃទី១៨ ឧសភា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ដោយសារប្រទេសនីមួយមានវិធានការខុសៗគ្នា ប្រទេសមួយចំនួនប្រើវិធានការសមភាព ប៉ុន្ដែយើងប្រើអភិក្រមដែលចាប់ផ្ដើមស្រោចនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលឲ្យជោគ។ អញ្ចឹងមានវ៉ាក់សាំងហើយ មិនប្រាកដថា ត្រួតត្រាសភាពការណ៍បានទេ បើសិនចាប់យកវិធានការខុស។ នេះជាបិទពិសោធន៍មួយដែលត្រូវចងក្រងសម្រាប់ពេលក្រោយ»។

សម្ដេចតេជោ ក៏បានរំលឹកដែរថា ប្រទេសអ្នកមានមួយចំនួនរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋមិនបាន ព្រោះយឺតយ៉ាវក្នុងការសម្រេចចិត្តជ្រើសរើសប្រភពផ្គត់ផ្គង់វ៉ាក់សាំង។ គ្រាដែលកម្ពុជា បានយកចិត្តជាបង្អែកយុទ្ធសាស្ដ្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពដទៃទៀតជាប្រភពគាំទ្រ។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា មានប្រទេសជាច្រើនប្រើប្រាស់វ៉ាក់សាំងដូចប្រទេសកម្ពុជា ដែលជាការផ្គត់ផ្គង់របស់ប្រទេសចិន ក្នុងនោះរួមមាន៖ ឥណ្ឌូនេស៉ី, ថៃ និងប្រទេសនៅមជ្ឈមបូព៌ាជាដើម។ បន្ទាប់ពីប្រទេសចិន ក្រោយមកមានបណ្ដាប្រទេសផ្សេងៗទៀត ក៏ផ្គត់ផ្គង់ដល់កម្ពុជាផងដែរ។
គួរជម្រាបថា ផ្ដើមចេញពីភាពជោគជ័យលើសមរភូមិជំងឺកូវីដ១៩នេះហើយ បានផ្ដល់ឱកាសឲ្យប្រទេសកម្ពុជា អាចបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ហើយវិលទៅរកប្រក្រតីភាពវិញ។

ជាក់ស្ដែងក្រោយយកឈ្នះលើជំងឺកូវីដ១៩ កម្ពុជាក៏ផ្ដើមទទួលធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍សំខាន់ៗជាបន្ដបន្ទាប់ ក្នុងនោះរួមមាន កិច្ចប្រជុំកំពូលរដ្ឋមន្ដ្រីការបរទេសអាស៊ាន, កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ជាដើម ដែលទើបត្រូវបានបិទបញ្ចប់កាលពីរាត្រី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង