នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា ចំនួន ២០០នាក់ ក្នុងក្រុងដូនកែវ ខេត្តតាកែវ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា ចំនួន ២០០នាក់ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ លោក លោកស្រី អតីតយុទ្ធជន មកពី ៣សង្កាត់ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ៕
