ផ្លូវជាតិលេខ៧៦A ដែលមានប្រវែង ៤,៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានជួសជុលស្តារឡើងវិញ

ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការ បញ្ជាការរងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានជួសជុលស្តារឡើងវិញ ផ្លូវជាតិលេខ៧៦A ដែលមានប្រវែង ៤,៥០០ម៉ែត្រ ចន្លោះPK 62+500 ដល់PK 67+000 ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
ពិធីនេះប្រព្រឹត្តទៅនៅបរិវេណ វិទ្យាល័យ ហ៊ុន សែន កែវសីមា ដោយមានការអញ្ជើញចូលរួមពីសំណាក់ អាជ្ញាធរស្រុកកែវសីមាគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ៕
