សម្ដេចតេជោ ហ៊ុន សែន៖ អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ អាយុច្រើនកម្លាំងមានធ្វើការបានច្រើន។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី១១ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា “មុននេះឮគេនិយាយថាអាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ។ប្រាកដមែនម្សឹលមុិញសម្រាប់ខ្ញុំប្រើពេល១៥ម៉ោងពីពេលស្លៀកពាក់ពេលព្រឹករហូតពេលដោះសម្លៀកបំពាក់ពេលយប់។ថ្ងៃនេះព្រឹកប្រជុំនៅក្រុងឡាប៊ួនបាចូប្រទេសឥណ្ឌូនេសុី ល្ងាចវាយកូនគោលនៅក្រុងតាខ្មៅខេត្តកណ្តាលកម្ពុជា។អាយុច្រើនកម្លាំងមានធ្វើការបានច្រើនត្រូវឆ្លៀតហាត់ប្រាណដោយលេងកីឡា។ប្រទេសយើងកំពុងប្រកួតកីឡាសុីហ្គេមលើកទី៣២ដែលកំពុងប្រព្រិត្តិទៅយ៉ាងរលូន។កីឡារស់ក្នុងសន្តិភាព,សន្តិភាពសម្រាប់ទាំងអស់គ្នា,ទាំងអស់គ្នាដើម្បីសន្តិភាព”៕
