កីឡាករកម្ពុជា ២រូបហើយ ដណ្ដើមបានមេដាយមាស លើវិញ្ញាសារគុនខ្មែរ

ភ្នំពេញ៖ លើវិញ្ញាសារគុនខ្មែរ ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ គិតត្រឹមម៉ោង២និងង៥០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាករប្រដាល់កម្ពុជា ចំនួនពីររូបហើយ ដែលដណ្ដើមបានមេដាយមាស។
ក្នុងនោះរួមមាន៖
១/ កីឡាករ ម៉ាប់ ធារ៉ា ដែលទទួលបានមេដាយមាសលើវិញ្ញាសាទំងន់ ៤៥ គីឡូក្រាមក្រោយយកឈ្នះកីឡាករវៀតណាម Vo Nhuan Phong នៅវគ្គផ្តាច់ព្រ័ត្រ។
២/ កីឡាករ ឡុង ពិសិដ្ឋ ឈ្នះមេដាយមាស លើវិញ្ញាសាទំងន់ ៤៨ គីឡូក្រាម ក្រោយយកឈ្នះកីឡាករវៀតណាម Duong Duc Bao នៅវគ្គផ្តាច់ព្រ័ត្រ៕

