ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ដំណើរការអភិវឌ្ឍប្រទេសជាតិទាំងមូល គឺអាស្រ័យដោយបរិស្ថានគ្របដណ្តប់អំណោយផល ៣យ៉ាង

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មានប្រសាសន៍ថា ដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល ហើយជាពិសេសករណីខេត្តសៀមរាបនេះផ្ទាល់ គឺអាស្រ័យដោយបរិស្ថានគ្របដណ្តប់អំណោយផល ៣ យ៉ាង។
ឯកឧត្ដមបណ្ឌិតមានប្រសាសន៍បែបនេះនៅក្នុងឳកាសអញ្ជើញសំណេះសំណាលជាមួយបុគ្គលិក, សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ South-East Asia ក្រុងសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមហ៊ុន ម៉ាណែតបញ្ជាក់ថា បរិស្ថានគ្របដណ្តប់អំណោយផល ៣ យ៉ាងនោះគឺ៖ ទី១. ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ, ទី២. កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងទី៣. ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍប្រទេសប្រកបដោយចក្ខុវិស័យច្បាស់លាស់ ដូចជាគោលនយោបាយបើកចំហរជើងមេឃ និងការកំណត់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាដើម៕

