**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អភិបាលខេត្តបន្ទាយមានជ័យ៖ កងកម្លាំងប្រដាប់អាវុធទាំង៣ យើងបានខិតខំប្រឹងប្រែងរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្តបានល្អប្រសើរ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកទើងថា ដោយមានកងកម្លាំងប្រដាប់អាវុធទាំង០៣ យើងបានខិតខំប្រឹងប្រែងរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងខេត្តបានល្អប្រសើរ ដែលឲ្យពួកគាត់ប្រកបរបរទទួលទានផ្សេងៗ បានជោគជ័យ ខំខាន់នោះព្រឹត្តិការណ៍ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ ដែលទីតាំងធំៗបានរៀបចំមាន០៣ គឺសិរីសោភ័ណ ,បន្ទាយឆ្មារនិងប៉ោយប៉ែត ក្រៅពីនោះមាននៅតាមវត្តអារាមនិងទីប្រជុំជន នានា មានប្រជាពលរដ្ឋមកលេងកំសាន្តយ៉ាងច្រើន បើយោងតាមរបាយការណ៍ជាង៦០ម៉ឺននាក់ ។

ការថ្លែងនេះ ក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្ត បានចូលរួមប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្រោមអធិបតី ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្តីរ ស្ថា   ប័ន នានា ជុំវិញខេត្ត តំណាងថ្នាក់ដឹកនាំកងកម្លាំងទាំង៣ប្រភេទ និងក្រុប្រឹក្សាខេត្ត ក្រុង ស្រុកទាំង០៩ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ ទន្ទឹមនឹងនោះក៏មានគ្រោះធម្មជាតិ ដែលបង្កឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ដែលរងគ្រោះដំបូង គឺ នៅស្រុកថ្មពួក តែមួយយប់គឺមានផ្ទះប្រជាពលរដ្ឋប្រមាណជា៤០០ខ្នងត្រូវខូចខាតដោយសារខ្យល់កន្ត្រាក់ បន្ទាប់មកក៏មានបណ្តាស្រុកផ្សេងៗទៀត   ។ ជាមួយនឹងគ្នានោះ ជាទម្លាប់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង០៣ និងសាខាកាកបាទក្រហមខេត្ត ក៏បានចេញអន្តរាគមន៍ជួយដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដូចជាការជួយសង្រ្គោះមនុស្ស ជួយរុះរើនិងរៀបចំផ្ទះសម្បែងជូនគាត់និងការជួយដោះស្រាយស្បៀងអាហារជូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ ។ មួយវិញទៀតចំពោះបញ្ហាការងារ នៅតំបន់២និងតំបន់៣ ខេត្តបន្ទាយមានជ័យរបស់យើងបានដំណើរការមុនគេដោយមានការយកចិត្តទុកដាក់ពីការងាររួមទាំងអស់ កងកម្លាំងដែលប្រចាំការនៅទីនោះ  អាជ្ញាធរដែនដី យើងបានស្នើសុំគោលការណ៍ដែលឯកឧត្តម ជា សុផារ៉ា បានអញ្ជើញមកផ្ទាល់ហើយបានឆ្លងទៅការសម្រេចពីថ្នាក់ដឹកនាំ ក្នុងនោះខេត្តបន្ទាយមានជ័យ ទី១-ត្រូវបានកាត់ភូមិចំនួន១០ គឺក្នុងស្រុកមង្គលបូរីចំនួន០៧ភូមិ និងព្រះនេត្រព្រះ០៣ភូមិ ពីតំបន់២មកជាតំបន់១ បានប្រកាសជាផ្លូវការ នឹងបានប្រគល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋគាត់ក្នុងពេលឆាប់ៗ ។ចំពោះដីតំបន់២មានសិទ្ធិតែគ្រប់គ្រងនិងអាស្រ័យផលទេ ចំពោះសិទ្ធិចាត់ចែងគឺអត់មាន ហើយដីនេះបានស្នើសុំជាង២០០ហិកតា ឯការសម្រេចបានដល់ទៅជាង៣០០ហិកតា ។ ដោយឡែកដីតំបន់៣ ដែលគ្រងកាត់ពីតំបន់៣មកតំបន់២ ចំពោះបងប្អូនប្រជាពលរដ្ឋមានដី០១ហិកតា ប្រគល់ជូន០១ហិកតា មានជាង០១ហិកតាប្រគល់ជូន២ហិកតា ហើយច្រើនបំផុតគឺ១០ហិកតា ប៉ុណ្ណោះ ទោះមានរាប់រយហិកតាក៏ដោយគឺប្រគល់ជូនតែ១០ហិកតាប៉ុណ្ណោះ ហើយរដ្ឋបាលខេត្តបានធ្វើសេចក្តីជូនដំណឹងហើយនិងបិទប្រកាសផ្ទៀងផ្ទាត់ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី  ។

ទាក់ទិននឹងការធ្វើប័ណ្ណឆ្លងដែន ឯកឧត្តមអ៊ុំ រាត្រី បានបញ្ជាក់ថា៖ដោយសារតែមានការលំបាករបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធច្រកចេញ ចូលតែមួយ ប័ណ្ណឆ្លងដែនកន្លងមកធ្វើនៅសាលាខេត្ត  រដ្ឋបាលខេត្តបានសម្រេចផ្តល់ប័ណ្ណឆ្លងដែនធ្វើនៅនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែម្តង ដើម្បីបង្កភាពងាយស្រួលដល់ការងារ     ផ្តល់សេវាជូនប្រជាពលរដ្ឋ ។

ថ្លែងនាឱកាសនោះ ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខេង ស៊ុម បានកោតសរសើរដល់អាជ្ញាធរខេត្ត ស្រុក ក្រុង គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំយកអស់ស្មារតី ទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរគួរជាទីមោតកភាព ។

ចុងបញ្ចប់ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់រដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវរៀបចំផែនការឲ្យបានត្រឹមត្រូវ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព បានល្អក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដាខាងមុខ ទទួលបានលទ្ធផលល្អ ៕

អត្ថបទដែលជាប់ទាក់ទង