នាយឧត្តមសេនីយ៍ គន់ គីម៖ ក្នុងនាមជាអតីតយុទ្ធជន ត្រូវធ្វើជាគំរូល្អ និងការពារមរតកសន្តិភាពនេះឲ្យបានគង់វង្សយូរអង្វែង

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា ក្នុងនាមជាអតីតយុទ្ធជន ជាអ្នកប្រយុទ្ធ អ្នកតស៊ូ ដូច្នេះយើងត្រូវធ្វើជាគំរូល្អ និងការពារមរតកសន្តិភាពនេះឲ្យបានគង់វង្សយូរអង្វែង។
ក្នុងពិធីជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរីយយស ជូនដល់អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបាននូវសុខសន្តិភាពមកដល់ថ្ងៃនេះ ៕
