**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក

នគរបាលការពារព្រំដែនគោកប៉ុស្ដិ៍ អូរល្ហុងនៃវរសេនាតូចលេខ៨៩១ ទទួលបានអគារ ១ខ្នង និងផ្ទះបាយពីប្រធាននាយកដ្ឋានកណ្តាលការពារព្រំដែនគោក

ភ្នំពេញ៖ ប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនគោកប្រគល់អគារ០១ខ្នងដល់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង ចំនួន១ខ្នង និងផ្ទះបាយ១ខ្នង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនគោក លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានប្រគល់អគារប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង ចំនួន១ខ្នង និងផ្ទះបាយ១ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចែកជូនដាក់ឲ្យប្រើប្រាស់។

លោកឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ បានណែនាំឲ្យកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង ក្រោយពីទទួលបាននូវអគារថ្មី ត្រូវចេះធ្វើអនាម័យសំអាត រៀបចំថែរក្សានៅក្នុងអគារ ក្រៅអគារ និងបរិវេណជុំវិញអង្គភាពឲ្យស្អាតមានសោភ័ណភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ឱ្យកងកម្លាំងនគរបាលការពារព្រំដែនគោកទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពគោរពឱ្យបានម៉ឺងម៉ាត់នូវតួនាទីភារកិច្ចរបស់ខ្លួន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងគោរពវិធានការសុខភាពឱ្យបានល្អ មានសាមគ្គីភាពផ្ទៃក្នុង គោរពតួនាទីភារកិច្ច តាមឋានុក្រមឲ្យបានត្រឹមត្រូវ និងកោតសរសើរដល់កងកម្លាំងនគរបាលការពារព្រំដែនគោក៨៩១ ដែលកន្លងមកខិតខំប្រឹងប្រែងការងារទប់ស្កាត់បទល្មើស និងចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋពេលជួបហានីភ័យម្តងៗដូចខ្យល់កន្ត្រាក់ ភ្លើងឆេះ និងជួយជម្លៀសប្រជាពលរដ្ឋពីគ្រោះទឹកជំនន់។

លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ក៏បានក្រើនរំលឹកឲ្យកងកម្លាំងទាំងអស់ត្រូវពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ គោរពវិន័យរបស់កងកម្លាំង ជាពិសេសគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ម្យ៉ាងទៀត ក៏ត្រូវប្រុងប្រៀបជាប់និច្ចក្នុងកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខសណ្តាប់ធ្នាប់ នៅតាមខ្សែបណ្តោយព្រំដែនជាមួយប្រទេសជិតខាងឲ្យបានល្អប្រកបដោយសន្តិវិធី ៕

អត្ថបទដែលជាប់ទាក់ទង