សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ និង កោតសរសើរចំពោះក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលខិតខំបានយ៉ាងល្អ ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ និង កោតសរសើរចំពោះក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលខិតខំបានយ៉ាងល្អ ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ កីឡាបាល់ទះក្នុងសាល(បុរស ពូលA ) នារាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ រវាង កម្ពុជា 🇰🇭 v 🇸🇬 សិង្ហបុរី ដោយបានយកឈ្នះសិង្ហបុរី ក្នុងលទ្ធផល(CAM 3set -0set SGP) ដែលបានប្រកួតចប់នៅទីលានវិមានពហុកីឡដ្ឋានជាតិ ថ្ងៃនេះ ៕
