**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រជុំពិនិត្យ និងសម្រេចលើផែនការជាតិសម្រាប់ការអនុវត្តកតិកាសញ្ញាពិភពលោក ស្ដីពីទេសន្ដរប្រវេសន៍

ភ្នំពេញ៖នារសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសថ្នាក់ជាតិ ដើម្បីពិនិត្យ និងសម្រេចលើផែនការជាតិសម្រាប់ការអនុវត្តកតិកាសញ្ញាពិភពលោក ស្ដីពីទេសន្ដរប្រវេសន៍ ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ, លោកស្រី Lou Arriola នាយកអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក, លោកស្រី គ្រីស្ទីន ផាកូ ប្រធានបេសកកម្មអង្គការអន្ដរជាតិទេសន្ដរប្រវេសន៍ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការ, អគ្គលេខាធិការរង, ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ជ និងតំណាងក្រសួង, ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

គួរបញ្ជាក់ថា កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។

នាឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា គ.ជ.ប.ជ កំពុងតែរៀបចំផែនការអនុវត្តថ្នាក់ជាតិ និងបានធ្វើការពិភាក្សាគ្នាឱ្យកាន់តែស៊ីជ្រៅ ទៅលើគោលបំណងជាអាទិភាពនីមួយៗ និងសកម្មភាពដែលត្រូវអនុវត្ត ជាពិសេសទៀតនោះ គ.ជ.ប.ជ នឹងត្រៀមឱ្យផែនការនេះសម្រេចបាន​ ដើម្បីដាក់ឱ្យអនុម័តយល់ព្រមពីក្រសួង-ស្ថាប័ន ដែលជាសមាជិករបស់ គ.ជ.ប.ជ។

ជាមួយគ្នានោះដែរ លោកជំទាវ រដ្ឋលេខាធិការ បានឱ្យដឹងថា តាមរយៈការអនុម័តទទួលអនុវត្ត GCM រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការបំពេញឱ្យបាននូវគោលបំណង ក្នុងកតិកាសញ្ញាពិភពលោកនេះ។ ក្រសួងពាក់ព័ន្ធទាំងអស់មានការប្តេជ្ញាចាត់វិធានការជាក់លាក់ ដើម្បីអនុវត្ត GCM និងបានព្រាងផែនការអនុវត្តថ្នាក់ជាតិនេះឡើង តាមរយៈកិច្ចសហការដើម្បីឆ្លុះបញ្ចាំងពីគោលការណ៍ណែនាំរបស់ GCM។

សូមជម្រាបជូនដែរថា កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍នេះ បានបង្កើតឡើងដោយផ្អែកលើគោលការណ៍ណែនាំចំនួន១០ ដែលជំរុញឱ្យមានការបង្កើតវិធីសាស្រ្តរួមមួយសម្រាប់ទេសន្តរប្រវេសន៍ ហើយទាមទារឱ្យមានការចូលរួមពីគ្រប់កម្រិតទាំងអស់របស់ស្ថាប័នរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ សហជីព វិស័យឯកជន សង្គមស៊ីវិល និងអង្គការសហប្រជាជាតិ។ គោលការណ៍ណែនាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈគោលបំណងទាំង ២៣របស់កតិកាសញ្ញា ដែលត្រូវបានលើកទឹកចិត្តឱ្យរដ្ឋហត្ថលេខីអនុវត្តកតិកាសញ្ញានេះ ឱ្យបានជាប់លាប់តាមរយៈការបង្កើតផែនការជាតិសម្រាប់ប្រទេសនីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង