សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសបើកពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣

ភ្នំពេញ៖ គណៈចលនាមហាជន នៃគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានរៀបចំពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ឆ្ពោះទៅកាន់ការបោះ ឆ្នោតឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រួមជាមួយវត្តមានចូលរួមពី រចនាសម្ព័ន្ធគណៈចលនាមហាជន ថ្នាក់កណ្ដាល គណៈជំនាញទាំង ៤គណៈចលនាមហាជន ពីបណ្តាគណបក្ស ក្រសួងស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមទាំងសមាសភាពពី អង្គការមហាជននានា ដែលមានសមាសភាព ប្រមាណ ២ពាន់នាក់ នៅវិមាន ៧មករា ៕
