**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាលជាច្រើននាក់ ចុះជួយជួសជុលផ្ទះជូនពលរដ្ឋ ៧ក្រុង-ស្រុក ដែលរងគ្រោះដោយខ្យល់កន្ត្រាក់

ភ្នំពេញ៖ យោងតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលតាមបណ្តាកងឯកភាព កម្លាំងការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក និង កម្លាំងបញ្ជាការវរ:នគរបាលការពារព្រំដែនគោកទាំង៤ បានចេញប្រតិបត្តិការចជួយ ជួសជុល ផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បាក់រលំ ប៉ើងដំបូល សរុប១៤៥ខ្នង (សាលាឆាន់១ខ្នង) នៅក្នុងក្រុង-ស្រកទាំង៧។

សូមបញ្ជាក់ថា កាលល្ងាចនិងយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មានភ្លៀងមួយមេយ៉ាងធំលាយឡំជាមួយខ្សល់កន្ត្រាក់ បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ០៧ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ បានរងការខូចខាត ខ្លះបាក់រលំខ្លះរបើកដំបូលធ្ងន់ ស្រាល សរុបចំនួន ១៤៥ខ្នង(សាលាឆាន់០១ខ្នង) ។

យោងតាមរបាយារណ៍បឋមរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី២៦ ខែមេសាឆ្នាំ ២០២៣ ហេតុការណ៍គ្រោះធម្មជាតិនេះថា បង្កឲ្យខូចខាតរបើកដំបូលផ្ទះប្រជាពលរដ្ឋ លើ០៤ឃុំ នៅស្រុកម៉ាឡៃ សរុបចំនួន២៨ខ្នង (រលំ០១ខ្នង) ក្នុងនោះ ១/-ឃុំបឹងបេងចំនួន០៨ខ្នង,២/-ឃុំម៉ាឡៃ ចំនួន០៨ខ្នង(រលំ)១ខ្នង),៣/-ឃុំទួឡពង្រចំនួន១១ខ្នង,៤/-ឃុះអូរសំព័រចំនួន០១ខ្នង ​។ ស្រុកស្វាយចេក លើ០៤ឃុំ សរុប ចំនួន២៥ខ្នង(សាលាឆាន់០១ខ្នង) ក្នុងនោះមាន៖១/-ឃុំរលួស ចំនួន០២ខ្នង,២/-ឃុំស្វាយចេកចំនួន០២ខ្នង,៣/-ឃុំស្លក្រាមចំនួន១៩ខ្នង(សាលាឆាន់០១ខ្នង),៤/-ឃុំផ្គាំចំនួន០២ខ្នង ។ ក្រុងសិរីសោភ័ណ នៅក្នុងសង្កាត់ម្កាក់ សរុបចំនួន២៤ខ្នង ។ ស្រុកអូរជ្រៅ ខូចខាតលើ០៣ឃុំ សរុបចំនួន៣០ខ្នង មាន៖១/-ឃុំអូរបីជាន់ចំនួន០៣ខ្នង,២/-ឃុំចង្ហាចំនួន១៩ខ្នង,៣/-ឃុំគត្តសត ចំនួន០៨ខ្នង ។ស្រុកភ្នំស្រុក លើ០២ឃុំ សរុបចំនួន១៦ខ្នង (រលំ០១ខ្នង) មាន៖ឃុំណាំតៅ ចំនួន១០ខ្នង(រលំ០១ខ្នង) ,ឃុំ ពន្លៃ ចំនួន០៦ខ្នង ។ ក្រុងប៉ោប៉ែត ក្នុងសង្កាត់និមិត្ត ខូចខាតសរុប ចំនួន១៩ខ្នង ។ ស្រុកថ្មពួក លើ០២ឃុំ សរុបចំនួន០៣ មាន៖១/-ឃុំគោកកឋិន ចំនួន០១ខ្នង,២/-ឃុំបន្ទាយឆ្មារ ចំនួន០២ខ្នង ។

បញ្ជាក់ថា៖ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ ពុំបណ្តាលឲ្យមានមនុស្សនិងសត្វពាហនៈរងគ្រោះថ្នាក់អ្វីនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង