សម្ដេចតេជោ ហ៊ុន សែន៖ និស្សិតខ្មែរ-ឥស្លាម ដែលរៀននៅស៊ូដង បានជម្លៀសដល់អារ៉ាប៊ីសាអូឌីតហើយ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា និស្សិតខ្មែរ-ឥស្លាម ចំនួន ៦នាក់ ដែលរៀននៅរាជធានីខាតូម ប្រទេសស៊ូដង ដែលកំពុងមានសង្គ្រាមប្រយុទ្ធខ្លាំងក្លានោះ បានជម្លៀសមកដល់ប្រទេសអារ៉ាប៊ីសាអូឌីតហើយ ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នាថ្ងៃទី២៧ មេសា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «និស្សិតខ្មែរ-ឥស្លាម របស់យើងដែលរៀននៅរាជធានីខាតូម របស់ប្រទេសស៊ូដង ដែលកំពុងប្រយុទ្ធខ្លាំងក្លានោះ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង តាមរយៈនាវា ហើយឥឡូវនេះ ពួកគេបានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយជំនួយរបស់ម៉ាឡេស៊ី» ៕
