តោះមកដឹងពីលក្ខណៈពិសេសរបស់ ក្រសាំងទាប

ក្រសាំងទាប៖ មានឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida (L.) Kunth ជារុក្ខជាតិ ដុះដោយឯកឯង ឬត្រូវបានគេដាំ ជាពិសេស ច្រើនដុះនៅ កន្លែងសើម និងមានម្លប់។ ប្រជាជនខ្មែរយើងប្រើប្រាស់សម្រាប់ជាបន្លែ និងឱសថ។
– លក្ខណៈជីវសាស្ត្រ៖ សំណាបដុះពន្លក ក្នុងរវាងពេលប្រហែល ១៥ថ្ងៃ ក្រោយពីការបណ្តុះ គ្រាប់ ហើយអាចលូតលាស់រហ័ស។ ស្លឹកមានជាតិ ប្រេងសំខាន់ (essential oil) ច្រើន។
– លក្ខណៈអេកូឡូស៊ី៖ ដុះនៅតាមទីជនបទ ស្រុកស្រែចម្ការ និងក្បែរផ្ទះ ជាពិសេសកន្លែង ដែលសើម និងមានម្លប់។
* ការប្រើប្រាស់៖
– ជាបន្លែ៖ ដើម និងស្លឹកខ្ចីៗ សម្រាប់យកធ្វើជា បន្លែឆា និងរបោយ។ ដើម និងស្លឹក ចាស់ៗ សម្រាប់ធ្វើជាចំណីគោ ក្របី។
– ជាឱសថ៖ រុក្ខជាតិនេះ គេបានប្រើជាឱសថ នៅពេលឈឺពោះ ឈឺក្បាល ឬឈឺសន្លាក់ ឆ្អឹង៕

