**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ភ្ញៀវទេសចរ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាង១ម៉ឺននាក់ ចូលរួមឆ្លងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅវត្តបាកាន

ភ្នំពេញ៖ ពិធីស្រង់ព្រះ តាមវត្តអារាម ច្រើនតែធ្វើឡើង នៅថ្ងៃទី៣ ដែលជាថ្ងៃឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប៉ុន្តែសម្រាប់វត្តបាកាន ដែលជាវត្តមួយ មានបារមីព្រះអង្គបែរព្រះភក្តទៅទិសខាងលិច តែងតែប្រារព្ធពិធីនេះ ក្រោយគេជារៀងរាល់ឆ្នាំ ដោយបង្កភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទី ជាក់ស្ដែងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ វត្តបាកាន ដែលស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រះចៅអធិការ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានធ្វើពិធីស្រង់ព្រះ ស្រោចសុគន្ធវារី ដល់ព្រះភិក្ខុសង្ឃ និងងូតទឹកដល់មាតាបិតា ចាស់ព្រឹទ្ធាចារ្យ ទៅតាមទំនៀមទម្លាប់របស់ដូនតាយើង តាំងពីដើមមក ដោយមានការសំដែងរបាំជូនពរនិងរបាំត្រុដិផងដែរ ដោយមានភ្ញៀវទេសចរ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាង១ម៉ឺននាក់ ចូលរួម។

ដូចគ្នានេះ អ្វីដែលកាន់តែអស្ចារ្យនោះ គឺព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានរៀបចំឲ្យមានការបាញ់កាំជ្រួច ការរាំលេងកំសាន្ត និងការប្រើប្រាស់រថយន្តបាញ់ទឹកជាច្រើនគ្រឿង ស្រោចស្រពទៅលើភ្ញៀវទេសចរ ពុទ្ធបរិស័ទជិតឆ្ងាយ ដែលមកលេងកំសាន្តយ៉ាងត្រជាក់ត្រជុំ ប្រកបដោយក្តីសប្បាយរីករាយក្រៃលែង។

បើតាមសង្ឃដិកា របស់ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានឲ្យដឹងថា ពិធីស្រង់ព្រះ ឬពិធីស្រោចសុគន្ធវារី ដល់ព្រះពុទ្ធបដិមា ព្រះសង្ឃ និងមាតាបិតា ចាស់ព្រឹទ្ធាចារ្យ គេតែងធ្វើឡើង នៅពេលបុណ្យចូលឆ្នាំខ្មែរ តែមិនកំណត់ពេលវេលាជាក់លាក់នោះទេ គ្រាន់តែមិនឲ្យហួសយូរខែប៉ុណ្ណោះ។

ក្រោយចូលឆ្នាំ វត្តខ្លះធ្វើមុន វត្តខ្លះធ្វើក្រោយ គឺអាស្រ័យទៅតាមការពិភាក្សារវាងគណៈកម្មការ អាចារ្យវត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងការកំណត់ពេលវេលា។ ប្រជាពុទ្ធបរិស័ទ ធ្វើពិធីនេះ ដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពលើរូបបដិមា ឬអ្នកមានគុណ និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ជាងគេ ដែលបានស្រោចស្របទឹកព្រះសង្ឃ ងូតទឹកដុះក្អែល លាបប្រេងម្សៅ ជូនមាតាបិតា គ្រូឧបឈា ចាស់ព្រឹទ្ធាចារ្យ គឺទទួលបានផល្លាអនុសង្ឃ សម្រាប់អនាគត ជាតិនេះ បានទៅកាន់ឋានទេវលោក គឺបានសេចក្តីសុខគ្រប់បែបយ៉ាង។

ដោយសារមានជំនឿទំនៀមទម្លាប់ដូនតាយើងដូច្នេះហើយ ទើបបានជាប្រពៃណីបន្តមករហូត មកដល់សព្វថ្ងៃនេះ ពោលគឺបញ្ចប់វិធីបុណ្យចូលឆ្នាំថ្មីម្ដងៗ គេតែងធ្វើពិធីស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ នៅតាមទីវត្តអារាម និងភូមិស្រុកនានា មិនដែលអាក់ខានឡើយ។ ទោះយ៉ាងណាការគោរពពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អាចដំណើរការទៅបាន បងប្អូនប្រជាពលរដ្ឋអាចដើរលេងកម្សាន្តគ្រប់ទីកន្លែង គ្រប់ច្រកល្ហក គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់ៗគ្នា ក្រោមម្លប់ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួររំលឹកថា វត្តបាកានជាវត្តមួយ ដែលស្ថិតនៅប៉ែកបច្ចឹមនៃខេត្តពោធិ៍សាត់ បើចេញដំណើរពីពោធិ៍សាត់ទៅមានចម្ងាយប្រហែល១៩គីឡូម៉ែត។ ពីអតីតកាល វត្តនេះគេហៅថាវត្តបានកា ហេតុដែលគេហៅបែបនេះមកពីប្រជាជន តែងបន់ស្រន់ពេលណា តែងទទួលបានជោគជ័យពេលនោះ។ វត្តនេះមានព្រះវិហារមួយ ដែលមានព្រះពុទ្ធរូបបែរមុខទៅទិសខាងលិច ហើយមានប្រាសាទតូចមួយនៅខាងកើតព្រះវិហារ ប្រាសាទនេះសង់ពីថ្មបាយក្រៀមលាយឡំដោយថ្មភួក៕

អត្ថបទដែលជាប់ទាក់ទង