**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ លើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ លើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មណ្ឌលខេត្តព្រៃវែង។

ឯកឧត្តម ស្បោង សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែងវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង អំពីលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ពិសេសក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ ព្រមទាំងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម សំណើរ និងសំណូមពរប្រជាពលរដ្ឋ និងការកសាងកម្លាំងគាំទ្រគណបក្ស។

ឯកឧត្តមក៏បានអានសេចក្ដីសម្រេច ស្ដីពីការតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តព្រៃវែង ដែលរួមមាន៖ ឯកឧត្តម ជាម យៀប, ឯកឧត្តម ស សុខា, ឯកឧត្តម ម៉ុម ស៊ីបុន, ឯកឧត្តម ឡុង ប៊ុន្នី, ឯកឧត្តម ជាម ប៉េអា, ឯកឧត្តម ញឹម វណ្ណដា, ឯកឧត្តម ស្បោង សារ៉ាត់, ឯកឧត្តម ហ៊ឺ ប៉ាវី, លោកជំទាវ គង់ សាឡន, ឯកឧត្តម អ៊ុក សិទ្ធិជាតិ, ឯកឧត្តម ពេជ្រ ជីវ័ន។ ជាមួយគ្នានេះក៏មានបេក្ខជនបម្រុង ១១រូប ទៀតផងដែរ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទូទាំងខេត្តព្រៃវែង ដែលបានខិតខំរួមសហការគ្នាថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវសុវត្ថិភាពយ៉ាងល្អប្រសើរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីសប្ដាហ៍កន្លងទៅ ដែលបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋបានជួបជុំគ្រួសារ សាច់ញាតិ និងមិត្តភក្ដិយ៉ាងស្បាយរីករាយ។

សម្ដេចក្រឡាហោម បានឯកភាព និងគាំទ្រទាំងស្រុងលើរបាយការណ៍គណបក្សខេត្តព្រៃវែង។ ក្នុងនាមសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃក្រុមការងារគណបក្សគ្រប់ថ្នាក់ ព្រមទាំងអង្គការមហាជនគណបក្សទូទាំងខេត្តព្រៃវែងដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលការងារនានាជាច្រើន ទាំងការងារដ្ឋ និងការងារគណបក្ស។

ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកក្ពុជា ក៏បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់អង្គសន្និបាត ដោយក្ដោបរួមទាំងលើការងាររាជរដ្ឋាភិបាល និងការងារគណបក្ស។ សម្ដេចក៏បានបង្ហាញការកត់សម្គាល់អំពីលទ្ធផលការងារឆ្នាំ២០២២ ដំណើរការជ្រើសរើសរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលព្រៃវែង ទិសដៅភារកិច្ចឆ្នាំ២០២៣ ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត ភារកិច្ចរបស់អាជ្ញាធរមូលដ្ឋានផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង