ក្រុមគ្រួសារត្រកូលហ៊ុន រៀបចំពិធីវេរភត្តប្រគេនព្រះសង្ឃ សម្រាប់ថ្ងៃទី២ នៃពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្គតបុរី

ភ្នំពេញ៖ ព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុមគ្រួសារត្រកូលហ៊ុន និងរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាជាកេរមរតករបស់ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
នាព្រឹកថ្ងៃទី២២ ខែមេសា ដែលជាថ្ងៃទី២ លោកជំទាវ ហ៊ុន ម៉ាលី កូនស្រីបង្កើតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកជំទាវ ហ៊ុន ស៊ីណាត ឯកឧត្តម សេង ទៀង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារត្រកូលហ៊ុនជាច្រើនរូប បានអញ្ជើញរៀបចំពិធីវេរភត្តប្រគេនចំពោះព្រះសង្ឃ ព្រមទាំងនមស្ការសូត្រមន្តសមាទានសីល ៕

