អាជ្ញាធរជាតិព្រះវិហារ ធ្វើយុទ្ធនាការប្រមូលសំរាម ក្នុងភូមិកោះកេរ តាមវង់ទស្សនា និងបរិវេណប្រាសាទក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក្រោយពេលចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរជាតិព្រះវិហារប្រចាំការនៅរមណីយដ្ឋានប្រាសាទ កោះកេរ បានធ្វើយុទ្ធនាការប្រមូលសំរាម នៅក្នុងភូមិកោះកេរ តាមវង់ទស្សនា និងបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ។
ការធ្វើនេះដឹកនាំដោយលោក ខា ហោ អនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក និងមានការចូលរួមពីមន្រ្តី ឆ្មាំអភិរក្ស ពលករជំនាញ ពលករអនាម័យ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារអភិរក្សព្រៃឈើ សន្តិសុខអភិរក្ស នគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ មេភូមិកោះកេរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាកោះកេរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទេសភាពធម្មជាតិ និងរក្សាបាននូវបរិស្ថានស្អាតក្នុងរមណីយដ្ឋាន៕
