ផ្ទុះអាវុធរវាងនគរបាលព្រហ្មទណ្ឌ ជាមួយក្រុមចោរ នៅខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យនគរបាលម្នាក់របួសជើង ខណៈចោរ ២នាក់ស្លាប់

ភ្នំពេញ៖ កម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានដេញបង្ក្រាបមុខសញ្ញាលួចយ៉ាងសកម្ម ដែលមានអាវុធនឹងដៃ ហើយបានបាញ់ស្រោចមកលើសមត្ថកិច្ច ដែលបណ្តាលឲ្យនាយរងការិយាល័យព្រទ ស្រាល ម្នាក់រងរបួសត្រង់ជើង ខណៈនោះដើម្បីការពារខ្លួនសមត្ថកិច្ចបានប្រើប្រាស់សិទ្ធការពារខ្លួន ដោយបាញ់តបតវិញ បណ្តាលឲ្យជនសង្ស័យ ២នាក់ស្លាប់នៅនឹងកន្លែង ។
